ខេត្តកំពង់ចាម៖ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម និងជាអ្នកដឹកនាំប្រតិបត្តការ លោក ជិន តារាវិទ្យា បានបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីភ្ងាក់ងារសម្ងាត់ថាមាន រថយន្តយីឌុបដឹកស្រូវមួយគ្រឿងមានបង្កប់ឈើគ្រញូងជាច្រើនម៉ែត្រ គូបពីក្រោមចេញពីខេត្តសៀមរាបរួចមក រូបលោក ក៏បានរាយការណ៍ដើម្បីសុំគោលការណ៍ ទៅលោក នាយខណ្ឌរដ្ឋបាលព្រៃឈើរ ប្រាក់ ណូម៉ា និងបានការអនុញ្ញាតផ្នែកផ្លូវច្បាប់ ពីលោកព្រះរាជអាជ្ញារ ហួត វុទ្ធី ជាតំណាងអយ្យការអមសាលាដំបូងខេត្ត កំពង់ចាម ហើយបានចុះសហការ ជាមួយនគរបាលសេដ្ឋកិច្ច ស្ទាក់ចាប់ បាន ។
កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ។
លោកបានឱ្យដឹងបន្តថា ក្រោយពីកម្លាំងសមកិច្ចទៅដល់ អ្នកបើកបរ និងព្រូបានរត់គេចខ្លួនបាត់ បន្សល់ទុក តែរថយន្ត ពេលនោះកម្លាំងជំនាញក៏បានយករថយន្តមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីរង់ចាំត្រួតពិនិត្យនិងបន្តនិតិវិធីនៅពេលព្រឹក ។
នៅព្រឹកថ្ងៃដដែល គណៈកម្មការត្រួតពិនិត្យមួយត្រូវបានបង្កើតឡើងដែលដឹកនាំដោយតំណាងអយ្យការសាលាដំបូងខេត្តដើម្បីបន្តត្រួតពិនិត្យមើលរថយន្ត និងឈើរខាងលើ ហើយបើតាមការប៉ាន់ស្មានរបស់មន្ត្រីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើបានអះអាងថា ចំនួនឈើរក្រញូងដែលខុសច្បាប់នេះមានបរិមាណប្រហែល២០ម៉ែត្រគូបជាងប៉ុណ្ណោះ ៕
ដោយ៖ វណ្ណះ