នគរបាល​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​កាលពី​ឆ្នាំ​២០១៤​កន្លង​មក​

ចែករំលែក៖

​ខេត្ដស្ទឹងត្រែង​៖​ នគរបាល​ព្រហ្ម​ ទណ្ឌ​កម្រិត​ធ្ងន់​ ខេត្ដស្ទឹងត្រែង​ សហការ​ ជាមួយ​នគរបាល​ខេត្ដពោធិ៍សាត់​បាន​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ជា​ឃាតក​សម្លាប់​មនុស្ស​២​នាក់​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៤​ នៅ​ភូមិ​ភ្លុក​ ឃុំ​ភ្លុក​ ស្រុក​សេ​សាន​ ខេត្ដស្ទឹងត្រែង​ កន្លង​ទៅ​ ដោយ​មាន​ដីកាចាប់ខ្លួន​ចេញពី​សាលា​ ដំបូង​ខេត្ដស្ទឹងត្រែង​ និង​តុលាការខេត្ដ​ ពោធិ៍សាត់​ពេល​ដែល​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ខេត្ដពោធិ៍សាត់​អស់​រយៈពេល​ជាង​២​ឆ្នាំ​ ។​

de

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ប្រមោយ​ ឃុំ​ ប្រមោយ​ ស្រុក​វាល​វែង​ ខេត្ដ​ពោធិ៍​ សាត់​ ។​ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ឈ្មោះ​ តុង​ នឿ​ន​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ រស់នៅ​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ខេត្ដពោធិ៍សាត់​,​ ទី​២-​ឈ្មោះ​ មឿ​ន​ ចាន់​ថុ​ន​ ហៅ​ មី​ញ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ស្រាវ​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ខេត្ដពោធិ៍សាត់​ ។​

​លោក​វរសេនីយ៍ទោ​ សឹង​ សុ​ភ័​ក្រ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដពោធិ៍សាត់​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជុំវិញ​ការ​ ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ធ្វើ​ឡើង​ដោយ​មាន​បញ្ជា​ និង​កិច្ច​សហ​ ការ​គ្នា​រវាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដស្ទឹងត្រែង​ នឹង​ព្រះរាជអាជ្ញា​អម​ សាលាដំបូង​ខេត្ដពោធិ៍សាត់​បាន​ឃាត់ខ្លួន​ខណៈ​ជនសង្ស័យ​ឈ្មោះ​ តុង​ នឿ​ន​ បាន​ជាប់​ ពាក់ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​ឈ្មោះ​ មឿ​ន​ ចាន់​ថុ​ន​ ហៅ​ មី​ញ​ ដែល​ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​យោង​តាម​ដីកា​ បង្គាប់​លេខ​៣១២​ដក​ប​ច​ខ​ ចុះ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៤​ របស់​ចៅក្រម​ស៊ើប​ សួរ​នៃ​សាលាដំបូង​ខេត្ដស្ទឹងត្រែង​ ខណៈ​ ជនសង្ស័យ​រូប​នេះ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ ប្រព្រឹត្ដ​អំពើ​ឃាតកម្ម​ កាលពី​ថ្ងៃ​ទី​១៣​ ខែ​ឆ្នាំ​ដូច​បាន​បញ្ជាក់​ខា​លើ​ ។​

​ជនសង្ស័យ​នៅ​ពេល​ដែល​នាំ​ខ្លួន​មក​ ដល់​ស្នងការដ្ឋាន​ខេត្ដស្ទឹងត្រែង​បាន​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​ធ្វើអំពើ​មនុស្ស​ ឃាត​ពិតប្រាកដ​មែន​ ។​ មូលហេតុ​ដែល​ ពួក​គេ​វាយ​សម្លាប់​ជន​រង​គ្រោះ​នោះ​គឺ​ មុន​ដំបូង​ពួក​គេ​កំពុង​តែ​ផឹកស្រា​នៅ​ក្នុង​ហាង​១​កន្លែង​ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ​ ដែល​ថៅកែ​ហាង​ជានា​រី​ដែល​ខ្លួន​ស្រលាញ់​ ។​ ក្រោយមក​ទៀត​ពួក​គេ​ក៏​បាន​ប៉ះ​ពាក្យ​ សម្ដី​ជាមួយ​ជន​រង​គ្រោះ​បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​និង​ជន​រង​គ្រោះ​ក្នុង​រឿងស្រី​ស្នេហ៍​រួច​ពួក​គេ​ក៏​នាំ​គ្នា​ស្ទាក់​ព្រួត​វាយ​សម្លាប់​ជន​រង​គ្រោះ​តែ​ម្ដង​ទៅ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាង​ លើ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ ធ្ងន់​ខេត្ដស្ទឹងត្រែង​បញ្ជូន​ខ្លួន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ដស្ទឹងត្រែង​ កាលពី​ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដើម្បី​សាក​ សួរ​បន្ថែម​ ព្រមទាំង​កសាង​សំណុំរឿង​ បញ្ជូន​ខ្លួន​បន្ដ​ទៅ​កាន់​តុលាការ​ខេត្ដស្ទឹងត្រែង​ដាក់ទោស​កំហុស​តាម​ច្បាប់​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print