បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ឃាត់​ មនុស្ស​៦​នាក់​អប់រំ​ខណៈ​ទូ​ហ្គេ​ម​ជា​ ច្រើន​ទៀត​មិន​ទាន់​បង្ក្រាប

ចែករំលែក៖

​ភ្នំពេញ​៖​ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ គីឡូម៉ែត្រ​លេខ​៦​និង​កម្លាំង​នគរបាល​ ខណ្ឌឫស្សីកែវ​បាន​ឆ្មក់​ចូល​ទីតាំង​ផ្ទះ​មួយ​ កន្លែង​ដែល​គេ​ដឹង​ថា​ បើក​ហ្គេ​ម​បាញ់​ត្រី​ យូរយារ​ណាស់​មក​ហើយ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​នេះ​ ។​ ជាមួយ​គ្នា​នេះ​កម្លាំង​ សមត្ថកិច្ច​ក៏​បាន​ឃាត់​មនុស្ស​៦​នាក់​យក​មក​សួរនាំ​រួច​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​ វិញ​ តែ​សម្រាប់​ជា​ទូ​ហ្គេ​ម​ត្រូវ​បាន​ដក​ ហូត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌ​ ។​

1

​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ ១៥​និង​១៥​នាទី​ ឋិត​នៅ​ចំណុច​ផ្លូវ​បេតុង​ ក្រុម​ទី​៦​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​គីឡូ​ ម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ ។​

​ប្រជាពលរដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ ដែល​ ជា​ប្រភេទ​ល្បែងភ្នាល់​ ហើយ​បង្កប់​នៅ​ ខាងក្នុង​នោះ​ទៀត​គឺ​មានការ​សេព​ថ្នាំ​ញៀន​ ផង​ដែរ​ ។​ ប៉ុន្ដែ​មិនមែន​មាន​តែ​មួយ​ ទីតាំង​នេះ​ទេ​ គឺ​នៅ​មាន​ច្រើន​ទីតាំង​ទៀត​ ដែល​មិន​ទាន់​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​*​បង្ក្រាប​ ។​

​យុវជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ ប្រតិបត្ដិការ​នោះ​មាន​ ១-​ឈ្មោះ​ មិត្ដ​ ស​រ័​ត្ន​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ ច្រាំង​២,​ ២-​ឈ្មោះ​ តាំង​ ឈុ​ន​រិ​ទ្ធ​ ភេទ​ ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ ស្វាយប៉ាក​,​ ៣-​ឈ្មោះ​ហ៊ី​ម​ ហ្វា​រី​ ភេទ​ ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ ច្រាំង​២,​ ៤-​ឈ្មោះ​ ហែម​ ទូច​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ច្រាំង​ ២,​ ៥-​ឈ្មោះ​ ព្រហ្ម​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ច្រាំង​ ២​ និង​ទី​៦-​ឈ្មោះ​ ឡេ​ង​ ឌី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ។​

​ជាមួយ​គ្នា​នោះ​ សមត្ថកិច្ច​បាន​ដក​ ហូត​សម្ភារ​ទូ​ហ្គេ​ម​ចំនួន​២​ កៅអី​ជ័រ​១៥​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌឫស្សីកែវ​ ៕​

324

...

ដោយ៖ អា​រុណ​រះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print