ប្រជាពលរដ្ឋ​១២៤​នាក់​ប្ដឹង​ក្រុមហ៊ុន​ចិន​រំលោភ​យក​ដី​

ចែករំលែក៖

​ខេត្ដ​ត្បូងឃ្មុំ​៖​ តំណាង​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ត្រ​ញំ​ង​ព្រីង​ ស្រុក​តំបែរ​ ខេត្ដ​ត្បូង​ ឃ្មុំ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ ដោយ​ ស្នើ​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​ដោះស្រាយ​ បញ្ហា​ដីធ្លី​ដែល​ត្រូវ​ក្រុមហ៊ុន​ចិន​រំលោភ​យក​ ។​ តំណាង​ពលរដ្ឋ​បញ្ជាក់​ថា​ដី​សហ​ គម​ន៍​ភូមិ​ជី​ទ្រុ​ន​ទំហំ​ជាង​២០​ហិ​កតា​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​កាលពី​ ឆ្នាំ​២០១៤​កន្លង​ទៅ​ហើយ​រហូត​មក​ដល់​ ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ ។​

de (1)de (1)

​តំណាង​ពលរដ្ឋ​អះអាង​ថា​ ការ​បាត់​ បង់​ដី​សហគមន៍​នៅ​ក្នុងភូមិ​ គឺ​បណ្ដាល​ ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ ផល​ប៉ះពាល់​នោះ​មាន​ដូច​ជា​បាត់​ បង់​ព្រៃ​លិច​ទឹក​នៅ​ក្នុងភូមិ​ដែល​ជា​ជម្រក​ ត្រី​ពង​កូន​ បាត់បង់​កន្លែង​រក​ត្រី​ សាច់​ រក​អុស​ ឬ​វល្លិ​ ជ័រ​ផ្ដៅ​ជាដើម​ ។​

​តំណាង​ពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​ជី​ទ្រុ​ន​ម្នាក់​ថ្លែង​ថា​ គោលបំណង​ដែល​ពួក​គាត់​ ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​អម​ដោយ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​១២៤​នាក់​ផង​ នោះ​គឺ​ដើម្បី​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ លើ​ករណី​ឈូស​ឆាយដី​ព្រៃ​សហគមន៍​នៅ​តំបន់​ជាប់មាត់​ព្រែក​ត្បូង​រមាស​២៥​ ហិ​កតា​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ឈ្មោះ​ ហា​មិ​នី​វ៉េ​ន​អ៊ិ​ន​វេស​មេន​ (Haminiven​ Investment)​ដើម្បី​យក​មក​ទុកជា​សម្បត្ដិ​រួម​វិញ​ ។​

​តំណាង​ពលរដ្ឋ​យល់​ថា​ ការ​ឈូស​ឆាយ​ ដី​សហគមន៍​ពី​សំណាក់​ក្រុមហ៊ុន​ចិន​កាលពី​ពេល​កន្លង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​អាច​ ជា​អ្នក​ឃុបឃិត​តែ​ម្ដង​ ។​

​មេឃុំ​ត្រ​ញំ​ង​ព្រីង​ លោក​ មុំ​ សា​ប៊ុ​ន​ បាន​មាន​ប្រសាសន៍​ថា​ខាង​លោក​បាន​ ទទួល​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​ទាំងនោះ​ ហើយ​ប៉ុន្ដែ​លោក​ថា​ អាជ្ញាធរ​មិន​បាន​ ដឹង​ថា​ក្រុមហ៊ុន​ឈូស​ឆាយ​ចូល​ដី​សហ​ គម​ន៍​នោះ​ទេ​ ។​ លោក​បញ្ជាក់​ថា​ ករណី​ នេះ​គឺ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ឃុំ​ទើប​ លោក​បាន​បញ្ជូន​ពាក្យបណ្ដឹង​នោះ​ទៅ​ ថ្នាក់​ស្រុក​បន្ដ​ទៀត​ ។​ លោក​ទទួលស្គាល់​ថា​ ក្រុមហ៊ុន​ចិន​ពិតជា​បាន​ឈូស​ឆាយ​ចូល​តំបន់​ដី​សហគមន៍​លើស​ពី​ចំនួន​ដី​ដែល​ពួក​គេ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​កាលពី​ឆ្នាំ​២០១១​កន្លង​ទៅ​ប្រាកដ​មែន​ ។​

​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​និយាយ​ថា​ ក្រោយ​ពេល​ទៅ​ជួប​អាជ្ញាធរ​ឃុំ​ពលរដ្ឋ​ក៏​បាន​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​ស្រុក​បន្ដ​ទៀត​ ប៉ុន្ដែ​នៅ​ពេល​ទៅ​ជួប​អាជ្ញាធរ​ស្រុក​ត្រូវ​ គេ​រុញ​មក​ឱ្យ​ជួប​ជាមួយ​ឃុំ​វិញ​ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​តំណាង​អ្នក​ភូមិ​យល់​ថា​ ជា​ការ​ ដោះសា​រៀងៗ​ខ្លួន​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print