ជិះម៉ូតូបុកគោយន្ដកែច្នៃចំពីក្រោយស្លាប់នៅនឹងកន្លែង ក្នុងស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជិវិតក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោ​យន្ដ​កែច្នៃចំពីក្រោយ ហេតុកាណ៍ដ៏រន្ធត់នេះកើតឡើងនៅថ្ងៃអាទិត្យ ០១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង១៩ៈ២៧នាទី នៅលើកំណាត់ផ្លូវជាតិលេខ​៦ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា គ្រោះចរាចរណ៍រវាង ម៉ូតូ បុកគោយន្ដកែឆ្នៃ ក្នុងទឹសដៅស្របគ្នា(ពីត្បូងទៅជើង) បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ។

អ្នកបើកបរម៉ូតូវេវ ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1H.4671ដោយឈ្មោះ គួន.ភាប់ ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។

អ្នកបើកបរគោយន្ដកែឆ្នៃឈ្មោះមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូនិងគោយន្ដកែឆ្នៃរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ មូលហេតុជាបឋមបង្កដោយគោយន្ដកែច្នៃ គ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងអ្នកបើកបរម៉ូតូបើកក្នុងស្ថានភាពស្រវឹង ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print