ខេត្តកំពង់ធំ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជិវិតក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ដកែច្នៃចំពីក្រោយ ហេតុកាណ៍ដ៏រន្ធត់នេះកើតឡើងនៅថ្ងៃអាទិត្យ ០១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង១៩ៈ២៧នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា គ្រោះចរាចរណ៍រវាង ម៉ូតូ បុកគោយន្ដកែឆ្នៃ ក្នុងទឹសដៅស្របគ្នា(ពីត្បូងទៅជើង) បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ។
អ្នកបើកបរម៉ូតូវេវ ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1H.4671ដោយឈ្មោះ គួន.ភាប់ ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។
អ្នកបើកបរគោយន្ដកែឆ្នៃឈ្មោះមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូនិងគោយន្ដកែឆ្នៃរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ មូលហេតុជាបឋមបង្កដោយគោយន្ដកែច្នៃ គ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងអ្នកបើកបរម៉ូតូបើកក្នុងស្ថានភាពស្រវឹង ៕ ប៊ុន រិទ្ធី