ក្រសួងហិរញ្ញវត្ថុរុស្ស៊ីស្នើឲ្យប្រើប្រាស់ប្រាក់រ៉ូបរុស្ស៊ីក្នុងការដោះដូរពាណិជ្ជកម្មជំនួសដុល្លារអាមេរិក

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បានប្រកាសតាមបណ្តាញ ទូរទស្សន៍ជាតិ Russia1 ថា រុស្ស៊ីនឹង អនុញ្ញាតឲ្យធ្វើចរាចរណ៍ប្រេងដោយប្រាក់រ៉ូបរុស្ស៊ី ដោយសារតែបច្ចុប្បន្នប្រាក់ដុល្លារ មានការប្រែប្រួលខ្លាំង។

លោក Siluanov បញ្ជាក់ថា «យើងបាន កាត់បន្ថយយ៉ាងច្រើន ទៅលើការវិនិយោគ ប្រាក់ដុល្លារ ដែលគេចាត់ទុកថាជាប្រាក់ របស់ពិភពលោក។ ការកាត់បន្ថយអាស្រ័យ លើដុល្លារអាមេរិក ដោយសារតែមានការ ប្រែប្រួលខ្លាំង អាចបង្កឲ្យមានហានិភ័យនៅក្នុងការទូទាត់ប្រាក់»។

លើសពីនេះទៅទៀត លោកបញ្ជាក់ថារដ្ឋាភិបាលរុស្ស៊ីនឹងមិនបិទទ្វារបណ្តាក្រុមហ៊ុនអាមេរិក ដែលកំពុងធ្វើការនៅទីនេះ ឡើយ។ ក្រុមហ៊ុនអាមេរិកក៏ជាជនរងគ្រោះ នៅក្នុងការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលខ្លួនឯងផងដែរ។

ចាប់តាំងពីដើមឆ្នាំ២០១៨ មក រុស្ស៊ី បានកាត់បន្ថយការវិនិយោគទៅលើមូល ប័ត្ររបស់រដ្ឋាភិបាលអាមេរិកដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងមិនល្អនឹងគ្នាលើវិស័យសេដ្ឋកិច្ច។

ធនាគារជាតិរុស្ស៊ីបានបកស្រាយថា នឹងគិតគូរយ៉ាងល្អិតល្អន់ទៅលើហានិភ័យដែលអាចកើតឡើង ក្នុងនោះមានទាំងបញ្ហា សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាភូមិសាស្ត្រ នយោបាយ។

ការប្រកាសខាងលើ ត្រូវបានលោករដ្ឋ មន្ត្រី Siluanov លើកឡើងដើម្បីប្រឆាំងនឹងអាមេរិកដែលបានប្រកាសដាក់ទណ្ឌកម្មជាថ្មីទៅលើរុស្ស៊ី។ កាលពីថ្ងៃទី៨ ខែសីហា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសរុស្ស៊ី ដោយចោទប្រកាន់រុស្ស៊ីនៅពីក្រោយការប្រើប្រាស់ សារធាតុគីមី នៅក្នុងការបំពុលអតីតចារ កិច្ចនៅក្នុងប្រទេសអង់គ្លេស។ ការដាក់ ទណ្ឌកម្មនោះមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី២២ ខែសីហាខាងមុខ ដោយការដាក់ ទណ្ឌកម្មមានពីរដំណាក់កាល។

ជាមួយគ្នានេះអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចខាងលើ។ ចំណែកលោក Dmitry Polyanskiy តំណាងអគ្គរដ្ឋទូត រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិក៏ បានថ្កោលទោសអាមេរិក ដែលបានដាក់ ទណ្ឌកម្មមិនសមហេតុផលទៅលើរុស្ស៊ី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print