ប្រធានាធិបតីកូរ៉េខាងត្បូងអាចទៅកាន់ទីក្រុងព្យុងយ៉ាងនៅចុងខែនេះ

ចែករំលែក៖

កាលពីថ្ងៃទី១៣ ខែសីហា គណៈប្រតិភូជាន់ខ្ពស់ប្រទេសកូរ៉េខាងត្បូង-ជើង បានជួបពិភាក្សាគ្នា ស្តីពីជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ នៅក្នុងដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជេអុីន ទៅកាន់ទីក្រុង ព្យុងយ៉ាង។ សារព័ត៌មាន Kookmin Ilbo បានផ្សាយថា ដំណើរទស្សនកិច្ច របស់ លោក មូន អាចនឹងធ្វើឡើងនៅចុងខែ សីហានេះ ដោយនៅក្នុងខែកញ្ញា អាចធ្វើ ដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនចូលរួមមហាសន្និបាទរបស់អង្គការសហប្រជា ជាតិ។

ព័ត៌មានស្តីពីជំនួបមេដឹកនាំកូរ៉េទាំង២ ត្រូវបានឯកភាពគ្នារវាងលោក មូន ជេអុីន នឹងលោក គីម ជុងអ៊ុន នៅក្នុងជំនួបកាល ពីថ្ងៃទី២៧ ខែមេសា ក្នុងតំបន់ព្រំដែន ប្រទេសទាំង២។ កាលពីថ្ងៃទី១២ ខែ សីហា អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui Kyeom បានប្រកាសថា ជំនួបកំពូលរវាងមេដឹកនាំ ទាំងពីរ នឹងត្រូវសម្រេចនៅក្នុងកិច្ចពិភាក្សារបស់មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរនាថ្ងៃនេះ។

លោក Kim Eui Kyeom បានបញ្ជាក់ថា យើងសង្ឃឹមថា ភាគីទាំង២នឹងឯកភាព ទៅលើពេលវេលា និងទីតាំងនៃជំនួបទ្រង់ ទ្រាយធំ។

ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែ មេសា លោក មូន ក៏បានជួបជាមួយលោក គីម ជុងអ៊ុន ជាលើកទីពីរនៅថ្ងៃទី២៦ ខែ ឧសភា ក្លាយជាមេដឹកនាំកូរ៉េខាងត្បូងទី១ ដែលបានជួបជាមួយមេដឹកនាំកូរ៉េខាង ជើងច្រើនជាងគេ។

ប្រសិនបើដំណើរទស្សនកិច្ចរបស់ លោក មូន ទៅកាន់ទីក្រុងព្យុងយ៉ាងដូច ការគ្រោងទុកនោះ គឺជាលើកទី១ ដែលទីក្រុងព្យុងយ៉ាងទទួលស្វាគមន៍មេដឹកនាំក្រៅប្រទេសដំបូងបំផុតនៅក្នុងឆ្នាំនេះ។

ជាមួយគ្នានេះដែរ មេដឹកនាំកូរ៉េខាង ជើង គីម ជុងអ៊ុន អាចជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកជាលើកទីពីរ នៅទី ក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ។ ប្រភពព័ត៌មានបាន ឲ្យដឹងថា លោក គីម ជុងអ៊ុន អាចទៅកាន់អាមេរិកចូលរួមថ្លែងសុន្ទរកថាសំខាន់ បំផុតនៅមហាសន្និបាទអង្គការសហប្រជាជាតិ និងជួបពិភាក្សាជាមួយមេដឹកនាំ ប្រទេសសំខាន់ៗនៅលើពិភពលោក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print