សកម្មភាព​នៃ​ស្ត្រី​ទី​១​ របស់​បណ្តា​មេដឹកនាំ​អាស៊ាន​ និង​ប្រទេស​ដៃគូ​របស់​អាស៊ាន​ អញ្ជើញ​ចូលរួម​កម្មវិធី​ម្ហូបអាហារ​អាស៊ាន​ ក្រោម​មូលបទ​ អង្ករ​ដែល​ភ្ជាប់​យើង​

ចែករំលែក៖

​ប្រទេស​ម៉ា​ឡេ​ស៊ី​៖​ ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​អប​ដំណើរ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ នានា​ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២​វិច្ឆិកា​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​វិច្ឆិកា​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ អញ្ជើញ​ចូលរួម​កម្មវិធី​ម្ហូបអាហារ​អាស៊ាន​ ក្រោម​មូលបទ​ អង្ករ​ដែល​ភ្ជាប់​យើង​ ដែល​ប្រារ​ព្វ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ Royale​ Chulah​ ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​

DSC_4029

​ពិធី​ដ៏​មាន​អត្ថន័យ​ដ៏​ឧត្តុង្គឧត្តម​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​នៃ​ព្រះករុណា​ស៊ុ​ល​តង់​ ហា​ជី​ ហា​សាន​ណា​ល​ ប៊ូល​ហ្គា​ដ​ (Haji​ Hassanal​ Bolkiah)​ នាយក​រដ្ឋមន្ត្រី​ប្រុយ​ណ​ដោ​រូ​ស្សាឡា​ម​ លោក​ជំទាវ​ភរិយា​លោក​ ចូ​កូ​ វី​ដូ​ដូ​ (Joko​ Widodo)​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ លោក​ជំទាវ​ភរិយា​លោក​ លី​ សៀន​លុង​ (Lee​ Hsien​ Loong)​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សឹ​ង្ហ​បូ​រី​ លោក​ជំទាវ​ភរិយា​លោក​ឧត្តមសេនីយ៍​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ (Prayut​ Chan​ O​ Cha)​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ លោក​ជំទាវ​ភរិយា​រួម​ទាំង​លោក​ ឡេ​ លឿង​មិ​ញ​(Le​ Luong​ Minh)​ អគ្គលេខាធិការ​អាស៊ាន​ លោក​ជំទាវ​ភរិយា​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ ហ្សិ​ន​ហ្សូ​អា​បេ​ លោក​ជំទាវ​ភរិយា​លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ ខឺ​ឈាង​ ព្រមទាំង​វត្តមាន​លោក​ជំទាវ​ជា​ភរិយា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​អាស៊ាន​ និង​ប្រទេស​ពាក់ព័ន្ធ​ដទៃ​ទៀត​ជា​ច្រើន​រូប​។​

​បន្ទាប់​ពី​ធី​ស្វាគមន៍​យ៉ាង​ស្និត​ស្នាល​រ៉ា​ក់​ទាក់​ពី​សំណាក់​លោក​ជំទាវ​ Datin​ Paduka​ Seri​ Rosmah​ Mansor​ ភរិយា​លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ (Najib​ Razak)​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ រួច​មក​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ និង​លោក​ជំទាវ​ជា​ភរិយា​ឥស្សរជន​ជាន់ខ្ពស់​ នៃ​បណ្តា​ប្រទេស​អាស៊ាន​ និង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ដទៃ​ទៀត​របស់​អាស៊ាន​ បាន​យាង​និង​អញ្ជើញ​ទត​និង​ ទស្សនា​នៅ​តាម​បណ្តា​ស្តង់​ពិ​ព័រ​ណ៌​ម្ហូបអាហារ​របស់​បណ្តា​ប្រទេស​អាស៊ាន​ ក្នុង​នោះ​រួម​មាន​ស្តង់​ពិ​ព័រ​ណ៌​ម្ហូបអាហារ​ចំនួន​៥​មុខ​ដែល​បញ្ជាក់​ពី​ អត្តសញ្ញាណ​របស់​ប្រទេស​ប្រ៊ុ​យ​ណេ​ដោ​រុយ​សាឡា​ម​ ព្រះរាជាណាចក្រ​កម្ពុជា​ សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ ប្រទេស​ម៉ា​ឡេ​ស៊ី​ សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ារ​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ សាធារណរដ្ឋ​សឹ​ង្ហ​បុរី​ ព្រះរាជាណាចក្រ​ថៃ​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដែល​ស្តង់​ពិ​ព័រ​ណ៌​ម្ហូបអាហារ​របស់​ប្រទេស​នីមួយៗ​ បាន​បញ្ជាក់​ពី​អត្ត​ សញ្ញាណ​ពិតប្រាកដ​នៃ​មុខម្ហូប​អាហារ​ដែល​ជា​ទំនៀប​ទំលាប់​ប្រពៃណី​របស់​ប្រទេស​ផង​ខ្លួន​ ពិសេស​មុខ​ ម្ហូបអាហារ​ដែល​ផលិត​ចេញពី​អង្ករ​ ដែល​ប្រជាជន​នៃ​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន​ទទួលទាន​ប្រចាំ​ថ្ងៃ​ ដោយ​ខានមិនបាន​។​

​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ សម្តេច​ និង​លោក​ជំទាវ​ជា​ភរិយា​នៃ​ឥស្សរជន​ជាន់ខ្ពស់​ របស់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ និង​ប្រទេស​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន​ បាន​ទត​និង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ ពិសេស​ស្តេច​យាង​សោយ​និង​ភ្លក់​នូវ​រស់ជាតិ​ក្រយា​ និង​ម្ហូបអាហារ​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស​ ដែល​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិ​ព័រ​ណ៌​ម្ហូបអាហារ​ សម្រាប់​កិច្ចប្រជំ​កំពូល​អាស៊ាន​លើក​ទី​២៧​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន​ ដែល​បាន​នឹង​កំពុង​ដំណើរការ​ក្នុង​ថ្ងៃ​ដំបូង​របស់​ ខ្លួន​ ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​។​

​សូម​បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​ខ្លឹមសារ​ជា​សា​វ័ន​នៃ​ការ​កសាង​ សេដ្ឋកិច្ច​អាស៊ាន​ អាស៊ាន​បាន​ទទួលស្គាល់​ថា​ សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​ គឺជា​កម្លាំង​ជម្រុញ​ដែល​ជា​ ដំណើរការ​កំពុង​ប្រព្រឹត្តិ​ទៅ​ នៃ​បណ្តា​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ាន​ ខណៈ​ដែល​បរិស្ថាន​ក្នុងស្រុក​និង​ខាង​ ក្រៅ​ កំពុង​វិវត្តន៍​ទៅ​មុខ​ឥត​ឈប់​ឈរ​។​ នៅ​ក្នុង​ទសវត្សរ៍​ខាង​មុខ​នេះ​ អាស៊ាន​នឹង​ផ្តល់​ការ​សង្កត់ធ្ងន់​ថ្មី​មួយ​ ទៅ​លើ​ការ​អភិវឌ្ឍន៍​និង​ការ​ជម្រុញ​សហគ្រាស​មីក្រូ​ និង​សហគ្រាស​ធុន​តូច​ មធ្យម​ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ជាមួយ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ អាស៊ាន​នឹង​បន្ត​សម្រួលការ​គៀងគរ​ ធនធាន​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ពី​ដៃគូ​សន្ទនា​ និង​ពី​ស្ថាប័ន​អន្តរជាតិ​នានា​ ខាង​ហិរញ្ញវត្ថុ​ ជំនាញការ​ និង​ការ​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​ ដើម្បី​អនុវត្ត​វិធានការ​ដែល​បាន​ឯកភាព​។​ នៅ​ក្នុង​ការ​ គៀងគរ​ប្រភព​ធនធាន​ នៅ​ក្នុង​ទម្រង់​ជា​មូលនិធិ​ ជា​អ្នកជំនាញ​ ឬ​ជា​ទ្រព្យ​ចំណេះដឹង​ ការ​ពិចារណា​នឹង​ត្រូវ​ បាន​ធ្វើ​ចំពោះ​និរន្តរភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ គំនិត​ផ្តួចផ្តើម​ ឬ​គម្រោង​នានា​ និង​បណ្តា​យន្តការ​ដែល​បាន​ បង្កើត​។​

​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ សម្តេច​ និង​ភរិយា​នៃ​បណ្តា​មេដឹកនាំ​អាស៊ាន​ និង​ប្រទេស​ជា​ដៃគូ​របស់​អាស៊ាន​ លោក​ជំទាវ​ Datin​ Paduka​ Seri​ Rosmah​ Mansor​ ភរិយា​ឯកឧត្តម​ ណា​ជីប​ រ៉ា​ហ្សា​ក់​ (Najib​ Razak)​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​ស្វាមី​ ថ្នាក់ដឹកនាំ​និង​ប្រជាជន​ម៉ា​ឡេ​ស៊ី​ទាំងអស់​ លោក​ជំទាវ​សូម​សំដែង​នូវ​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ ថ្វាយ​និង​ជូន​ ចំពោះ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ សម្តេច​ លោក​ជំទាវ​ ជា​ភរិយា​របស់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ និង​ប្រទេស​ជា​ដៃគូ​របស់​អាស៊ាន​ ដែល​បាន​ចំណាយ​នូវ​ពេលវេលា​ដ៏​មាន​តម្លៃ​បំផុត​ ស្តេច​យាង​និង​អញ្ជើញ​មក​ ចូលរួម​ក្នុង​ពិធី​ពិ​ព័រ​ណ៌​ម្ហូប​អាស៊ាន​អាស៊ាន​ ក្នុង​បរិយាកាស​ដ៏​ស្និត​ស្នាល​រ៉ា​ក់​ទាក់​បំផុត​នេះ​។​

​លោក​ជំទាវ​ Datin​ Paduka​ Seri​ Rosmah​ Mansor​ មាន​ប្រសាសន៍​បន្ត​ថា​ កម្មវិធី​ម្ហូបអាហារ​អាស៊ាន​ ក្រោម​មូលបទ​ អង្ករ​ដែល​ភ្ជាប់​យើង​ ដែល​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ សម្តេច​ លោក​ជំទាវ​ ស្តេច​យាង​ទត​ និង​ទស្សនា​រួម​គ្នា​នៅ​ពេល​នេះ​ គឺ​មិនមែន​កើតឡើង​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ពោល​គឺ​ម្ហូបអាហារ​ទាំងអស់​ ដែល​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស​លើកយក​មក​បង្ហាញ​នៅ​ពេល​នេះ​ គឺជា​មុខម្ហូប​ដែល​ភាគច្រើន​ផលិត​ចេញពី​អង្ករ​ ដែល​ប្រជាជាតិ​អាស៊ាន​ទាំងអស់​ ខិតខំ​រកស៊ី​ទទួលទាន​ប្រចាំ​ថ្ងៃ​ដោយ​ខានមិនបាន​។​ ជាមួយ​និង​សុន្ទរកថា​ គ​ន្លឹៈ​នោះ​ដែរ​ លោក​ជំទាវ​ក៏​បាន​ប្រសិទ្ធពរ​ជ័យ​បវរ​មហាប្រសើរ​ ថ្វាយ​និង​ជូន​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ សម្តេច​ លោក​ជំទាវ​ទាំងអស់​ សូម​មាន​ព្រះរាជ​សុខភាព​ល្អ​បវរ​មហាប្រសើរ​ ក្នុង​ការ​ស្នាក់​អាស្រ័យ​បំពេញបេសកកម្ម​ការងារ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​។​

​នៅ​ក្នុង​កម្មវិធី​ម្ហូបអាហារ​អាស៊ាន​ ក្រោម​មូលបទ​ អង្ករ​ដែល​ភ្ជាប់​យើង​ ក៏​មានការ​បង្ហាញ​ពី​របប​ធ្វើ​ម្ហូប​ដោយ​មេ​ចុងភៅ​ល្បីល្បាញ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ការ​សំដែង​សិ​ល្បះ​ពី​បណ្តា​ក្រុម​សិ​ល្បះ​ នៃ​ប្រទេស​អាស៊ាន​ ក្នុង​បរិយាកាស​ស្និត​ស្នាល​រ៉ា​ក់​ទាក់​បំផុត​។​ ឥឡូវនេះ​គឺ​ដល់​ពេលវេលា​ដ៏​សំខាន់​ សំរាប់​ការ​កសាង​សហគមន៍​អាស៊ាន​ តាម​រយៈ​ការ​ខិតខំ​រួម​គ្នា​និង​ឆន្ទៈ​នយោបាយ​ ហើយ​អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត​ គឹ​ការ​ឯកភាព​ក្នុង​ចំណោម​ផ្ទៃក្នុង​អាស៊ាន​ ជា​កម្លាំង​រួម​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​មួយ​ដែល​មាន​ថាមពល​ និង​ដើម្បី​ឲ្យ​អាស៊ាន​មានការ​ប្រកួតប្រជែង​ ដើម្បី​ធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​មានឱកាស​ដូចៗ​គ្នា​ ក្នុង​ទិស​ដៅ​ជំរុញ​និង​ លើកកម្ពស់​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ផង​ខ្លួន​ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងមូល​។​

​កន្លង​មក​អាស៊ាន​បាន​ឆ្លងកាត់​នូវ​ការ​លំបាក​ជា​ច្រើន​ ពោល​គឺ​ក្នុង​រយៈពេល​៤៧​ឆ្នាំ​នៃ​ការ​បង្កើត​អាស៊ាន​នេះ​ ពិសេស​វិបត្តិ​សេដ្ឋកិច្ច​ គ្រោះ​ធម្មជាតិ​ និង​ជម្ងឺ​រាតត្បាត​នានា​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បញ្ហា​ទាំង​អស់នោះ​ បាន​ធ្វើ​ឲ្យ​ អាស៊ាន​កាន់តែ​មាន​កម្លាំង​ខ្លាំងក្លា​ជាង​មុន​ និង​មាន​ផលប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។​

​បច្ចុប្បន្ន​សេដ្ឋកិច្ច​អាស៊ាន​មាន​កំណើន​រហូត​ដល់​២៥០​ពាន់​លាន​ដុល្លា​ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៧​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ការ​ធ្វើ​ប​នី​យ​កម្ម​ក្នុង​តំបន់​អាស៊ាន​មានការ​កើន​ឡើងជា​លំដាប់​ ក្នុង​នោះ​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ មាន​អា​ត្រា​៦០២​ពាន់​លាន​ដុល្លា​ ដូចនេះ​ការ​ប្រ​ម៉ើ​ល​មើល​ក្នុង​ឆ្នាំ​២០៥០​ខាង​មុខ​ សេដ្ឋកិច្ច​អាស៊ាន​នឹង​មានការ​កើនឡើង​រហូត​ ដល់​ចំណាត់ថ្នាក់​ទី​៤​ នៃ​សេដ្ឋកិច្ច​ពិភពលោក​។​

​សេដ្ឋកិច្ច​របស់​អាស៊ាន​និង​ប្រទេស​៦​ផ្សេង​ទៀត​របស់​អាស៊ាន​ និង​មាន​ប្រជាពលរដ្ឋ​រហូត​ដល់​ ប្រមាណ​៣​ពាន់​លាន​នាក់​ និង​មាន​ផលទុន​សរុប​ GDP​ រហូត​ដល់​១៧​រយ​ពាន់​លាន​ដុល្លា​ ពោល​គឺ​ស្មើ​និង​ ៤០​ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​ ៕

...

DSC_4183DSC_4140DSC_4169

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print