មេដឹកនាំក្រុមភេរវកម្មអាល់កៃដា លោក Ayman Al-zawahiri បានអំពាវ នាវដល់អ្នកដែលគាំទ្រ និងកម្លាំងទាហាន អ៊ិស្លាមទាំងអស់សាមគ្គីគ្នាប្រឆាំងនឹង ការគំរាមកំហែងពីប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក និងរុស្ស៊ី នៅក្នុង ប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។
ខ្សែអាត់សំឡេងរបស់មេដឹកនាំក្រុមអាល់កៃដាបញ្ជាក់ថា ការសាមគ្គីរវាង កម្លាំងទាំង២អាល់កៃដា និងISអាចជួយ ឱ្យបានជោគជ័យក្នុងការប្រឆាំងនឹងលោក ខាងលិច ។
លោក Ayman Al-zawahiri អំពាវ នាវដល់អ្នកគាំទ្រខ្លួនថា “អាមេរិក រុស្ស៊ី អ៊ីរ៉ង់។ល។ កំពុងតែសហការគ្នាប្រឆាំង នឹងយើង ដូច្នេះយើងចាំបាច់ត្រូវតែរួប រួមគ្នាប្រឆាំងពួកគេវិញ” ។
នៅពេលនេះគេមិនទាន់ដឹងថា ខ្សែ អាត់សំឡេងខាងលើថតនៅពេលណានោះ ទេ ប៉ុន្ដែខ្សែអាត់ខាងលើបាននិយាយពី ការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ីទៅលើក្រុមIS នៅក្នុងប្រទេសស៊ីរី ។ ទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា ជា ខ្សែអាត់ថ្មីៗប៉ុណ្ណោះ ។
កន្លងមកនៅក្នុងខ្សែអាត់សំឡេង មួយដែលបានប្រកាសកាលពីខែកញ្ញា របស់លោក Ayman Al-zawahiri បញ្ជាក់ថា លោកមិនទាន់ទទួលស្គាល់ ក្រុមភេរវកម្មISនៅឡើយទេ ប៉ុន្ដែលោក បានប្រកាសថា នឹងកៀកស្មាជាមួយក្រុម IS វាយប្រហារទៅលើប្រទេសលោក ខាងលិចនៅស៊ីរី និងអ៊ីរ៉ាក់ ។
លោក Ayman Al-zawahiri បាន អំពាវនាវដល់ក្រុមទាហានអាទិទេពសាម គ្គីគ្នាប្រឆាំងរុស្ស៊ី និងលោកខាងលិច ។ លោកបានបញ្ជាក់ថា “បងប្អូនទាហាន អាទិទេពទាំងអស់កំពុងតែប្រឈមនឹងការ ឈ្លានពានពីអាមេរិក និងរុស្ស៊ី ដូច្នេះ យើងចាំបាច់ត្រូវតែសាមគ្គីគ្នាទប់ស្កាត់ការឈ្លានពានទាំងនោះ” ។ លោកបាន អំពាវនាវឱ្យបើកការវាយប្រហារទៅ លើរុស្ស៊ី និងអាមេរិកដើម្បីសងសឹកដល់ សកម្មភាពវាយប្រហារតាមដែនអាកាស ទៅលើក្រុមISនៅក្នុងប្រទេសស៊ីរី ។
ប្រសិនបើក្រុមIS និងអាល់កៃដា សហការគ្នានោះគឺជាសញ្ញាអាក្រក់បំផុត សម្រាប់សន្ដិភាព ស្ថិរភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ាជាទីកន្លែងដែលទាហានក្រុម អ៊ិិស្លាមជ្រុលនិយមកំពុងតែគ្រប់គ្រងទឹកដីជាច្រើននៅស៊ីរី និងអ៊ីរ៉ាក់ ។
ខ្សែអាត់វីដេអូខាងលើរបស់មេដឹកនាំ អាល់កៃដាបានបង្ហាញខ្លួនចំពេលដែលយន្ដហោះដឹកអ្នកដំណើររបស់រុស្ស៊ីធ្លាក់ នៅក្នុងប្រទេសអេហ្ស៊ីបសម្លាប់មនុស្ស ដល់ទៅ២២៤នាក់ ។ ក្រុមISបានប្រកាស ថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្ដហោះដឹក អ្នកដំណើរខាងលើ ។ ប៉ុន្ដែរដ្ឋាភិបាល ទីក្រុងមូស្គូ និងកៃរ៉ូ បានច្រាន ចោល ព័ត៌មានខាងលើ ។
ដើម្បីបំពេញក្ដីសុបិនបង្កើតអាណា ចក្រអ៊ិំស្លាមឡើងវិញ ក្រុមទាហានអ៊ិកស្លាម ទាំងអស់ត្រូវតែរួមរួមគ្នាទើបក្លាយជា កម្លាំងដ៏រឹងមាំអាចទប់ទល់នឹងលោក ខាងលិចបាន ហើយសម្រេចគោលដៅ ដែលអតីតមេដឹកនាំអាល់កៃដាលោក អូសាម៉ា ប៊ីនឡាដេន ចង់បាន ។
ក្រុមអ៊ិចស្លាមបង្កើតរដ្ឋIS បានបង្កើត ទៅជាប្រទេសអ៊ិៅស្លាមឯករាជ្យគឺស្ថិតនៅក្នុងក្ដីសុបិនរបស់មេដឹកនាំ អូសាម៉ា ប៊ីនឡាដេន ។ ក្រុមISនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់បានខិតខំពង្រីក និងពង្រឹងក្រុម របស់ខ្លួនតាមរយៈកាវាយប្រហារដណ្ដើម ទីតាំងគ្រប់គ្រងជាច្រើននៅប្រទេសទាំង២ខាងលើក្នុងគោលដៅបង្កើតទៅជា ចក្រភពអ៊ិលស្លាមដ៏រឹងមាំ ។ ក្រុមIS បាន គ្រប់គ្រងទីក្រុងធំៗជាច្រើន ហើយថែម ទាំងឆ្លងចូលព្រំដែនប្រទេសហ្ស៊កដង់ ទៀតផង ។ ក្រុមISបានបង្កើតធនាគារ បើកការិយាល័យរដ្ឋាភិបាល និងបង្កើត បណ្ដាញគ្រប់គ្រងនយោបាយប្រកបដោយ ប្រសិទ្ធភាព ។
ប្រទេសអ៊ិបស្លាមជាឈ្មោះថ្មីប្រើប្រាស់ ផ្លូវការរបស់ក្រុមISត្រូវបានក្រុមនេះ ប្រកាសជាផ្លូវការនៅលើបណ្ដាញសង្គមជាយូរណាស់មកហើយ ។ មេដឹកនាIS លោក Abu Bakr al Bag hadadi ពេល នេះបានក្លាយជាអ្នកស្នងតំណែងព្រះអាទិ ទេពឈ្មោះ មហាម៉េដ និងជាអ្នកដឹក នាំសាសនាអ៊ិូស្លាមនៅគ្រប់ទិសទីជុំវិញពិភពលោក ។ កាលពីឆ្នាំ១២៥៨ កម្លាំង ទាហានម៉ុងហ្គោលីបានបំផ្លាញទីក្រុងបាដាដ (ជាអតីតរដ្ឋធានីអ៊ិះស្លាម) បញ្ចប់ ការគ្រប់គ្រងរបស់អាណាចក្រ Abbasid Caliphate ។
ការដែលបង្កើតឡើងវិញ Caliphate នៅមជ្ឈិមបូព៌ាជាមហិច្ឆតានយោបាយសំខាន់បំផុតក្នុងឆាកជីវិតរបស់អតីត មេដឹកនាំ អូសាម៉ា ប៊ីនឡាដេន ។ មិន ត្រឹមតែប៉ុណ្ណោះមេដឹកនាំអាល់កៃដា បច្ចុប្បន្នលោក Ayman al Zawahiri ធ្លាប់បានប្រកាសថា គម្រោងបង្កើតទៅ ជាអាណាចក្រ Caliphate ជាជំហាន វិជ្ជមានថ្មីក្នុងប្រវត្ដិសាស្ដ្រក្នុងការប្រឆាំង នឹងមហាអំណាចអាមេរិក និងអ៊ីស្រា អែល ។
កាលពីឆ្នាំ២០០៥ អ្នកសារព័ត៌មាន ជនជាតិហ្ស៊កដង់បានចេញផ្សាយនូវសៀវ ភៅអំពីជំនាន់ទី២របស់ក្រុមអាល់កៃដា ដែលមានគម្រោងសំខាន់ៗចំនួន៧ដំណាក់ កាល ចាប់ផ្ដើមឡើងពីការភ្ញាក់រលឹក ទស្សនៈអ៊ិកស្លាមតាមរយៈការវាយប្រហារ ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។ តាមការកត់សម្គាល់សកម្មភាពខាងលើក្នុងគោលដៅធ្វើឱ្យច្បាស់នូវគម្រោង បែងចែក ស៊ីរី លីបង់ និងហ្ស៊កដង់ ជា ប្រទេសតូចដែលសម្រេចជោគវាសនាក្នុងតំបន់ទាំងមូល ។ ក្នុងដំណាក់កាល ទី៤គឺអំឡុងឆ្នាំ២០១០-២០១៣ រដ្ឋាភិ បាលដែលមានភាពចាស់ជរាក្នុងពិភពអារ៉ាប់កាន់សាសនាអ៊ិគស្លាមត្រូវដួលរលំតាមរយៈការបំផុសបំផុលឱ្យមានបដិវត្ដន៍ ផ្កាម្លិះ ឬហៅថា បដិវត្ដន៍អារ៉ាប់និទាឃ រដូវក្នុងគោលដៅផ្ដួលរំលំមេដឹកនាំដែល កាន់អំណាចយូរឆ្នាំនៅតាមបណ្ដាប្រទេស កាន់សាសនាច្រើន ។ ក្រោយមកក៏មាន ការប្រកាសស្ដីពីការបង្កើតអាណាចក្រ Caliphate ឬហៅថា ប្រទេសអ៊ិបស្លាម និងត្រូវបានអនុវត្ដក្នុងដំណាក់កាលទី៥គឺអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ។ មិន ទាន់មានអ្នកឯកទេសឬអ្នកវិភាគណាមួយ ចាប់អារម្មណ៍ពីបញ្ហាខាងលើនេះឡើយ ដោយរយៈពេលមួយទសវត្សរ៍កន្លងមក អ្វីដែលបានកើតឡើងគឺ តាមរបៀបរៀប រយតាមដំណាក់កាលដូចការគ្រោងទុក របស់ក្រុមអាល់កៃដាក្នុងការបង្កើត ប្រទេសអ៊ិាស្លាមឡើងវិញ ។
ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ឃ្លាំងអាវុធ មហាសាលរួមជាមួយទ្រព្យសម្បត្ដិ មាស ប្រាក់យ៉ាងច្រើនអនេក ។ អ្នកឯកទេសជា ច្រើនបានវាយតម្លៃថា ក្រុមISជាក្រុម ភេរវកម្មដែលមានទ្រព្យសម្បត្ដិច្រើន ជាងគេបំផុត និងគ្រោះថ្នាក់បំផុតនៅ លើពិភពលោក ។ មកទល់ពេលនេះមាន របាយការណ៍មិនស៊ីចង្វាក់នឹងគ្នាស្ដីពីការគ្រប់គ្រងរោងចក្រចម្រាញ់ប្រេងនៅ អ៊ីរ៉ាក់ ពីក្រុមIS ។ ជាមួយនឹងប្រាក់ចំណូលពី ការលក់ថាមពលប្រេង ការយកពន្ធជួយ ដល់ក្រុមនេះមានប្រាក់គ្រប់គ្រាន់មិនចាំបាច់ផ្ដល់ជំនួយពីណាផ្សេងទៀតឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី