ខេត្តស្វាយរៀង៖ បុរសជាជនជាតិចិន៦នាក់ភ័យទាំងប្រលឹងចុងសក់គ្រប់ៗគ្នា បន្ទាប់ពីរថយន្ត បែកកង់ក្រោយរួចរេចង្កូតបុករះតូបគុយទាវ ។
កាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ប្រសូត្រិ២ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀងសំណាងមិនមានអ្នករងរបួស។
សមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ឈឹម សុគន្ធ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ តាបឹប សង្កាត់ /ក្រុង បាវិត ខេត្ត ស្វាយរៀង ព្រមទាំងដឹករួមដំណើរជនជាតិចិន៦នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណដោយមធ្យោបាយរថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ២Z២៨៧៥ធ្ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើតឆ្ពោះចូលក្រុងបាវិតលុះបើកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បែកកង់ខាងក្រោយបណ្ដាលអោយរេចង្កូតបុកចូល តូបលក់គុយទាវនិងតូបប៉់កង់ម៉ូតូខូចខាតរបស់របបមួយចំនួនធំផងដែរ។
ប្រភពបន្តថារីឯអ្នកជិះក្នុងរថយន្តនិងអ្នកបើកបរមិនមានអ្នកណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។
ក្រោយកើតហេតុប្រជាពលរដ្ឋក៏បានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ធ្វើការវាស់វែង ខណៈម្ចាស់រថយន្តក៏បានសំរបសំរួលជាមួយម្ចាស់ផ្ទះព្រមទាំងបានចេញថ្លៃសំណងខូចខាតដល់ម្ចាស់តូបចំនួន៤៥០ដុល្លារដើម្បីបញ្ចប់រឿងផងដែរ ៕
ដោយ៖ យឹម សុថាន