សិស្សវិទ្យាល័យវត្តភ្នំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនសិស្សវិទ្យាល័យវត្តភ្នំម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយពីនារីម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមក្របួចជាប់ម្នាក់ ចំណែក២នាក់ទៀតរត់កេចខ្លួនរួមយកទាំងកាបូបជនរងគ្រោះទៅជាមួយផងដែរ ។

ករណីឆក់កាបូបខាងលើនេះ បានកើតឡើងកាលពី​វេលាម៉ោង៣និង២០នាទីរសៀលថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅមុខអគារស៊ីធីឡៃ ផ្លូវលេខR11 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាននោះ​ ឈ្មោះ លីវ មុងខា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី៩សេ១ រៀននៅ​វិទ្យាល័យវត្តភ្នំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូបិតគូទ)។ ចំណែកបក្ខពួក៣នាក់ទៀត ដែលរត់គេចខ្លួន ទី១.ឈ្មោះ អាសាន់ ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកជិះពីក្រោយជនសង្ស័យខាងលើ ឈ្មោះ លីវ មុងខា)។ ២.ឈ្មោះ អាជា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកឆក់កាបូប។ ៣.ឈ្មោះ អាជី ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែក​ជនរងគ្រោះឈ្មោះ ដឿន លីដា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៦គ ផ្លូវម៉ៃដា ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯសម្ភារៈបាត់បង់កាបូបស្ពាយពណ៌ខ្មៅមួយ ក្នុងនោះមានប្រាក់ចំនួន៥០០$(ប្រាំរយដុល្លារ) ខ្សែកផ្លាកទីនទម្ងន់៥ជី ជញ្ចៀន២វង់ ផ្លាកទីនទម្ងន់៣ជី ប័ណ្ណសម្គាល់រថយន្ត២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក និងទូរស័ព្ទដៃម៉ាកណូគាមួយគ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 1GS-6839 (ជារបស់ជនសង្ស័យឈ្មោះ លីវ មុងខា ជិះបិតគូទ)។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅ​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print