ភ្លើង​ឆេះ​អណ្តូងរ៉ែ​នៅ​ប្រទេស​ចិន​ស្លាប់​យ៉ាងតិច​២១​នាក់​

ចែករំលែក៖

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​រាយការណ៍​ថា​ ហេតុការណ៍​ផ្ទុះ​ និង​អគ្គិភ័យ​បាន​កើតឡើង​នៅ​ភាគ​ខាង​ឦសាន​ ប្រទេស​ចិន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​២១​នាក់​ និង​ម្នាក់​ទៀត​នៅ​បាត់​ខ្លួន​ ។​

3500

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​ថា​ ភ្លើង​បាន​ចាប់ផ្តើម​ឆាបឆេះ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ស្ថិត​នៅ​អណ្តូងរ៉ែ​មួយ​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​រដ្ឋ​នៅ​ក្នុង​ទីក្រុង​ Jixi​ ខេត្ត​ Heilongjiang​ ។​

​សេចក្តីរាយការណ៍​បឋម​អះអាង​ថា​ មនុស្ស​២២​នាក់​បាន​ជាប់​គាំង​នៅ​ក្នុង​អណ្តូងរ៉ែ​ក្រោម​ដី​នោះ​ ។​ មូលហេតុ​បណ្តាល​ឲ្យ​អគ្គិភ័យ​កើតឡើង​ គឺ​គេ​មិន​ទាន់​ដឹង​នៅឡើយ​ ។​

​ប្រទេស​ចិន​ជា​ប្រទេស​ដែល​ឈរ​លំដាប់​ខ្ពស់​ជាងគេ​បំផុត​ស្តី​អំពី​គ្រោះថ្នាក់​អណ្តូងរ៉ែ​ ដែល​បុគ្គលិក​រាប់រយ​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​មួយ​ឆ្នាំៗ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ប្រព័ន្ធ​សុវត្ថិភាព​ការងារ​នៅ​តាម​អណ្តូងរ៉ែ​ក្នុង​ប្រទេស​នេះ​មាន​លក្ខណៈ​ប្រសើរ​ក្នុង​អំឡុង​ឆ្នាំ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​អាជ្ញាធរ​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​សុវត្ថិភាព​ការងារ​នោះ​ ។​

​ទីភ្នាក់ងារ​ស៊ី​ន​ហួ​បាន​ន​ផ្សព្វផ្សាយ​ថា​ អំឡុង​ពេល​ហេតុការណ៍​អគ្គិភ័យ​កើតឡើង​ កម្មករ​អណ្តូងរ៉ែ​៣៨​នាក់​បាន​ជាប់​នៅ​ទីនោះ​ ប៉ុន្តែ​ក្នុង​ចំណោម​ពួក​គេ​១៦​នាក់​ត្រូវ​ភៀសខ្លួន​ទាន់​ពេល​ ។​ អាជ្ញាធរ​អះអាង​ថា​ អគ្គិភ័យ​នៅ​ទីនោះ​ស្ថិត​ក្រោម​គ្រប់គ្រង​រួច​ហើយ​ ។​

​កាលពី​ឆ្នាំ​មុន​ មនុស្ស​២៤​នាក់​បាន​បាត់បង់​ជីវិត​ និង​៥៤​នាក់​ផ្សេង​ទៀត​រង​របួស​ បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆេះ​នៅ​អណ្តូងរ៉ែ​ភាគ​ឦ​សាប​ប្រទេស​ចិន​ ខេត្ត​ Liaoning​ នោះ​ផង​ដែរ​ ៕​

0,,17635444_303,00

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print