គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ដាក់​ទិស​ស្លោក​ចំនួន​៣​ឱ្យ​អត្ដ​ព​លិ​ក​អនុវត្ដ​

ចែករំលែក៖

​ភ្នំពេញ​៖​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​មជ្ឈមណ្ឌល​ជន​ពិការ​ កម្ពុជា​លោក​យី​ វាសនា​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​និង​ជា​តំណាង​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ដែល​ជា​ប្រធាន​ គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​ ដាក់​ទិស​ស្លោក​ចំនួន​៣​ដើម្បី​ក្រើនរំលឹក​ ពេល​អត្ដ​ព​លិ​ក​ជន​ពិការ​កម្ពុជា​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​ Asean​ Para​ Game​ លើក​ទី​៨​នៅ​ប្រទេស​ សិង្ហ​បុរី​ ។​

rsad

​លោក​ យី​ វាសនា​ មាន​ប្រសាសន៍​ ថា​ ដើម្បី​ឱ្យ​អត្ដ​ព​លិ​ក​ជន​ពិការ​របស់​ កម្ពុជា​ចង​ចាំ​ឱ្យ​កាន់តែ​ច្បាស់​នូវ​មោ​ទ​ន​ ភាព​ប្រទេស​កម្ពុជា​នៅ​មុន​ពេល​ប្រកួត​ ពួក​គេ​ត្រូវ​តែ​ស្រែក​ប្ដេជ្ញា​ចិត្ដ​តាម​ទិស​ ស្លោក​របស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ ឡាំ​ពិ​ក​កម្ពុជា​ថា​ ទី​១-​ជយោ​!​ ព្រះ​រា​ ជា​ណា​ចក្រ​កម្ពុជា​,​ ទី​២-​ជយោ​!​សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ និង​ទី​៣-​ជយោ​!​ ឈ្នះ​ឈ្នះៗ​ ។​

​ក្រៅពី​ទិស​ស្លោក​ទាំង​៣​ខាងលើ​ លោក​ យី​ វាសនា​ បញ្ជាក់​ពី​អត្ថន័យ​នៃ​ ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ ហ្គេ​ម​លើក​ទី​៨​នៅ​ប្រទេស​សិង្ហ​បុរី​ថា​ តាម​ពិត​ការ​ប្រកួត​នេះ​គណៈកម្មការ​ រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ ហ្គេ​ម​បាន​ប្រើ​ពាក្យ​ថា​ (Asean​ Moving​ together)​ ។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ ការ​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៨​នៅ​ប្រទេស​សិង្ហ​បុរី​នេះ​ដែរ​មាន​ប្រតិភូ​សរុប​៥២​ នាក់​ក្នុង​នោះ​ ក៏​បាន​តែងតាំង​ លោក​ យី​ វាសនា​ ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ដែល​ មាន​អនុប្រធាន​ ២​នាក់​ គឺ​លោកស្រី​ នៅ​ លក្ខណា​ និង​ លោក​ ហោ​ ណាំ​បូ​រ៉ា​ ។​

​ប្រធាន​ក្រុម​គ្រូបង្ហាត់​ លោក​ ផៃ​ សុខ​ មាន​តួនាទី​ចាំ​ជួយ​ដោះស្រាយ​រាល់​ បញ្ហា​ដែល​គ្រូបង្វឹក​ជួប​ការ​លំបាក​ ផ្សេងៗ​ ។​ ប្រធាន​ក្រុម​អត្ដ​ព​លិ​ក​រួម​គឺ​ កីឡាករ​ អ៊ួ​ គង់​ ជា​អ្នក​មើល​ការ​ខុស​ ត្រូវ​លើ​កីឡាករ​កីឡាការិនី​ដែល​មាន​ បញ្ហា​ផ្សេងៗ​មិន​អាច​ដោះ​យ​ស្រាយ​ បាន​ត្រូវ​មក​រក​លោក​ អ៊ួ​ គង់​ ដើម្បី​ជួយ​ សម្រួល​ដល់​ការ​ប្រកួត​ ។​ កីឡាការិនី​ អ៊ុ​ន​ ស្រី​ណា​ក់​ ប្រធាន​ក្រុម​កីឡាករ​ កីឡាការិនី​ផ្នែក​ហែល​ទឹក​និង​កីឡាករ​ វ៉ា​ន​ វ៉ុ​ន​ ប្រធាន​ក្រុម​កីឡាករ​កីឡាការិនី​ អត្ដពលកម្ម​ ។​

​លោក​ យី​ វាសនា​ បញ្ជាក់​ថា​ សម្រាប់​ប្រទេស​កម្ពុជា​ សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ តែងតាំង​ លោក​ វង​ សូត​ រដ្ឋមន្ដ្រីក្រសួង​សង្គម​ កិច្ច​អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​ដឹកនាំ​ប្រតិភូ​មន្ដ្រីជាន់ខ្ពស់​របស់​រាជរ​ដ្ឋា​ភិ​ បាល​កម្ពុជា​ចូលរួម​កម្មវិធី​បើក​និង​កម្មវិធី​បិទ​ ។​

​លោក​ ស៊ា​ន​ បូ​រ៉ាត​ អនុ​រដ្ឋ​លេខា​ធិ​ ការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ តំណាង​ លោក​ហង់​ ជូន​ណា​រ៉ុ​ន​ រដ្ឋមន្ដ្រីក្រសួង​ អប់រំ​យុវជន​និង​កីឡា​អញ្ជើញ​ទៅ​ចូលរួម​កម្មវិធី​បើក​និង​កម្មវិធី​បិទ​ការ​ប្រកួត​ ទិវា​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៨​ នេះ​ ។​

​គួរ​រំលឹក​ថា​ គណៈកម្មាធិការ​ជាតិ​ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​អត្ដ​ ព​លិ​ក​របស់​ខ្លួន​ចេញ​ទៅ​ប្រកួត​ព្រឹត្ដិ​ ការណ៍​កីឡា​អន្ដរជាតិ​ជា​ច្រើន​លើក​រួច​ មក​ហើយ​ក្នុង​នោះ​ពួក​គេ​ដណ្ដើម​បាន​ មេដាយ​សរុប​ចំនួន​១២០​គ្រឿង​មាន​ដូច​ជា​ មេដាយមាស​ចំនួន​២០​គ្រឿង​ មេដាយ​ ប្រាក់​ចំនួន​៥៤​គ្រឿង​និង​មេដាយ​សំរឹទ្ធិ​ ចំនួន​៤៩​គ្រឿង​ ។​

​សម្រាប់​ការ​ចេញដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​បាន​ចែក​ចេញ​ជា​៣​ដំណាក់កាល​គឺ​ជើង​ទី​១-​ចេញដំណើរ​នៅ​វេលា​ម៉ោង​ ៩​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ជើង​ទី​២-​ចេញដំណើរ​នៅ​វេលា​ម៉ោង​៩​ ព្រឹក​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ និង​ ជើង​ទី​៣-​ប្រតិភូ​មន្ដ្រីជាន់ខ្ពស់​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​ ។​ ចំណែក​នៅ​ព្រឹក​ ថ្ងៃ​ទី​១​ខែធ្នូ​ឆ្នាំ​២០១៥​វេ​ល​ម៉ោង​៩​ព្រឹក​ អត្ដ​ព​លិ​ក​ជន​ពិការ​កម្ពុជា​ចំនួន​៣០​នាក់​ទៅ​បង្ហូតទង់ជាតិ​កម្ពុជា​នៅ​លើ​ទឹកដី​ ប្រទេស​សិង្ហ​បុរី​ដោយ​មាន​អត្ដ​ព​លិ​ក​ បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​១០​ផ្សេង​ ទៀត​ក៏​ចូលរួម​គោរព​ភ្លេងជាតិ​កម្ពុជា​ ដែរ​ ៕​

rsad (1)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print