អាមេរិក ជប៉ុន ចំណាយជិត៩ពាន់លានដុល្លារក្នុងការផ្លាស់ប្តូរទីតាំងយោធាពីកោះ kinawa ជប៉ុនទៅកាន់កោះ Guam

ចែករំលែក៖

អាមេរិក និងជប៉ុនបានសម្រេចចំណាយប្រាក់រហូតដល់ទៅ៨,៧ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរទីតាំងយោធាពីកោះអូគីណាវ៉ា ជប៉ុន ទៅកាន់កោះ Guam របស់អាមេរិកវិញ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល មានការប្រឆាំងតវាពីពលរដ្ឋជប៉ុនជាច្រើនឆ្នាំកន្លងមក ស្តីពីវត្តមានយោធាអាមេរិកនៅលើកោះនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។

នៅចំពោះមុខអាមេរិកត្រូវពង្រីក និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ Guam ដើម្បីដាក់បន្ថែមទាហានជើងទឹកវាយឡើងកោកប្រមាណ៤ពាន់នាក់។ ពេលវេលាដែលត្រូវអនុវត្តន៍នៅគម្រោងខាងលើរហូតដល់ទៅ១០ឆ្នាំដែលត្រូវចំណាយប្រាក់៨,៧ពាន់លានដុល្លារ ដោយក្នុងនោះអាមេរិក ចំណាយ៥,៧ពាន់លានដុល្លារ ចំណែកជប៉ុនចំណាយ ៣ពាន់លានដុល្លារ។

តាមគំរោងមានការងារចម្បងៗដែលត្រូវធ្វើនោះគឺសាងសង់ឲ្យរួចរាល់នៅទីតាំងសម្រាប់ទាហានស្នាក់នៅ។ នៅលើកោះ Guam មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងល្អ ដោយសារតែអាមេរិក មានទីតាំងទ័ពអាកាស Andersen នៅទីនោះ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែមាននៅព័ត៌មានស្តីពីការតវា របស់ពលរដ្ឋជប៉ុនដល់វត្តមានយោធារបស់អាមេរិក នៅលើកោះអូគីណាវ៉ា។ មិនត្រឹមតែពលរដ្ឋមន្ត្រីនៅក្នុងតំបន់ ក៏បានបង្ហាញការមិនពេញចិត្តផងដែរ ក្នុងនោះមានអភិបាលក្រុងអូគីណាវ៉ា លោក Takeshi Onaga បានប្រឆាំងនឹងការរក្សាទីតាំងយោធាអាមេរិកនៅទីនោះ។

នៅឆ្នាំ១៩៩៥ មានករណីទាហានអាមេរិក៣នាក់បានចាប់ខ្លួន និងរំលោភបំពានក្មេងស្រីនៅអូគីណាវ៉ា អាយុ១២ឆ្នាំ បង្កឲ្យមានការធ្វើបាតុកម្មប្រឆាំងទាហានអាមេរិកនៅទូទាំងខេត្ត។ ក្រៅពីហេតុការណ៍ខាងលើ នៅមានហេតុការណ៍ផ្សេងទៀតជាច្រើនកើតឡើងធ្វើឲ្យពលរដ្ឋខឹងសម្បាកាន់ខ្លាំងឡើង។

ដើម្បីដោះស្រាយបញ្ហាខាងលើកាលពីឆ្នាំ២០០៨ រដ្ឋមន្ត្រីការបរទេសអាមេរិក ពេលនោះគឺលោកស្រី Condoleezza Rice បានចុះហត្ថលេខព្រំព្រៀងផ្លាស់ប្តូរទីតាំងយោធាអាមេរិកពីអូគីណាវ៉ា ទៅកាន់កោះ Guam , Hawaii និងអូស្ត្រាលី។

កន្លងមក អាមេរិកបានបញ្ជូនទាហានទៅកាន់តំបន់ដែលមិនសូវមានមនុស្សរស់នៅលើកោះអូគីណាវ៉ា ប៉ុន្តែពលរដ្ឋជប៉ុននៅតែមិនពេញចិត្ត និងវត្តមានទាហានអាមេរិក។ កាលពីថ្ងៃទី១១ខែសីហា មានពលរដ្ឋប្រមាណ៧មុឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Naha លើកោះអូគីណាវ៉ាធ្វើបាតុកម្មប្រឆាំង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print