កីឡាករ​ រិ​ទ្ធ​ អា​រុណ​ ចាញ់​ យ៉​ត​ សា​យាម​ និង​ រឿង​ សោ​ភ័​ណ្ឌ​ ស្មើ​ ពិន្ទុ​ ថៃ​ អូ​ឡេ​ក

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​សៅរ៍​ ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កីឡាករ​ រិ​ទ្ធ​ អា​រុណ​ មក​ពី​សមាគម​ ក្រសួងការពារជាតិ​បាន​ប្រកួត​ចាញ់​ កីឡាករ​ យ៉​ត​ សា​យ៉ា​ម​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៥​គីឡូក្រាម​ ខណៈ​ដែល​កីឡាករ​ រឿង​ សោ​ភ័​ណ្ឌ​ មក​ពី​ក្លិប​មកុដ​រាជសីហ៍​បាន​ ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ ថៃ​ អូ​ឡេ​ក​ ក្នុង​ប្រភេទ​ទម្ងន់​៥៩​គីឡូ​ ក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​ អាគ្នេយ៍​ ។​

ses (1)

​ជំនួប​ប្រកួត​រវាង​កីឡាករ​ រិ​ទ្ធ​ អា​រុណ​ នឹង​ យ៉​ត​ សា​យ៉ា​ម​ បាន​ធ្វើ​ឱ្យ​ទស្ស​និក​ ជន​ចាប់អារម្មណ៍​ជា​ខ្លាំង​នៅ​មុន​ពេល​ ប្រកួត​បន្ទាប់​ពី​បានឃើញ​តួលេខ​ប្រកួត​របស់​កីឡាករ​ទាំង​២​នាក់​ ។​ ក្នុង​នោះ​ រិ​ទ្ធ​ អា​រុណ​ ធ្លាប់​ឡើង​សង្វៀន​បាន​១០៥​ដង​ ឈ្នះ​៨៧​ ដង​ ចាញ់​១៦​ដង​ ស្មើ​២​ដង​ រីឯ​ យ៉​ត​ សា​យ៉ា​ម​ ធ្លាប់​ឡើង​សង្វៀន​៧៥​ដង​ ឈ្នះ​៦៥​ដង​ ចាញ់​៩​ដង​ ស្មើ​១​ដង​ ។​

​តួលេខ​ប្រកួត​ខាងលើ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ខកចិត្ដ​នៅ​ពេល​បានឃើញ​កីឡា​ ករ​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ ជា​ពិសេស​ យ៉​ត​ សា​យ៉ា​ម​ ។​ គ្រាន់តែ​ចាប់ផ្ដើម​នៅ​ ទឹក​ទី​១​កីឡាករ​ រិ​ទ្ធ​ អា​រុណ​ ហាក់​ចាញ់​ ប្រៀប​ យ៉​ត​ សា​យ៉ា​ម​ រួច​ទៅ​ហើយ​គ្រាន់​ តែ​សកម្មភាព​វាយ​ជា​លក្ខណៈ​កម្ដៅ​ សាច់ដុំ​ប៉ុណ្ណោះ​ ។​

​ទីបំផុត​អ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​ យកឈ្នះ​កីឡាករ​ រិ​ទ្ធ​ អា​រុណ​ ដោយ​ពិន្ទុ​ ឯកច្ឆន្ទ​ពី​ចៅក្រម​ទាំង​៥​រូប​ ។​

​ដោយឡែក​ការ​ប្រកួត​រវាង​កីឡាករ​ រឿង​ សោ​ភ័​ណ្ឌ​ នឹង​ ថៃ​ អូ​ឡេ​ក​ ពួក​គេ​ បាន​តស៊ូ​គ្នា​ពេញ​៥​ទឹក​ដែល​ជា​លទ្ធផល​ បាន​ត្រឹម​ ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ​ ជំនួប​ ប្រកួត​រវាង​កីឡាករ​ សំណាង​ ឌី​ណា​ មក​ ពី​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ​ត្រូវ​កីឡាករ​ ផា​ន​ ផាត់​យុទ្ធ​ មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា​ ប្រើ​ស្នៀត​ជង្គង់​អុក​ចំ​ផ្ទៃមុខ​បណ្ដាល​ឱ្យ​ ដួល​សន្លប់​ភ្លាមៗ​ បើ​ទោះបី​អាជ្ញាកណ្ដាល​ រាល់​ដល់​១០​ក៏​មិន​អាច​បន្ដ​ការ​ប្រកួត​ បាន​ដែរ​ ។​ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ ២​នាក់​បាន​ដំណើរការ​អស់​រយៈពេល​៤​ទឹក​ ប៉ុន្ដែ​ទឹក​ទី​១​ដល់​ទឹក​ទី​៣​ ផា​ន​ ផាត់​យុទ្ធ​ ពុំ​សូវ​ប្រើ​កម្លាំង​មួយ​រយ​ភាគរយ​វាយ​ សង​ទៅ​លើ​ សំណាង​ ឌី​ណា​ ទេ​ ។​ គ្រាន់​ តែ​លើក​ជង្គង់​ទប់​ និង​ប្រើ​កណ្ដាប់ដៃ​វាយ​ តិចៗ​ប៉ុណ្ណោះ​ ។​ បន្ទាប់​មក​នៅ​ដើម​ទឹក​ទី​៤​ ឌី​ណា​ បាន​ចាប់ផ្ដើម​បញ្ចេញ​ស្នៀត​ជង្គង់​ និង​កណ្ដាប់ដៃ​ម៉ាត់​ទៅ​លើ​ផ្ទៃមុខ​ ផាត់​យុទ្ធ​ ជា​ហេតុ​ធ្វើ​ឱ្យ​ ផាត់​យុទ្ធ​ ស្ទុះ​ទៅ​ចាប់​ បង្វិល​គូប្រកួត​២​ទៅ​៣​ជុំ​ធ្វើ​ឱ្យ​អាជ្ញាកណ្ដាល​ជួយ​ បំបែក​មិន​ទាន់​ ផាត់​យុទ្ធ​ បាន​ទាញ​ក្បាល​ សំណាង​ ឌី​ណា​ មក​អុក​ជាមួយ​ជង្គង់​បណ្ដាល​ ឱ្យ​សន្លប់​ដេក​ដួល​លើ​ក្ដារ​រេញ​ ។​ ជា​លទ្ធផល​ អាជ្ញាកណ្ដាល​ និង​គណៈកម្មការ​បាន​ សម្រេច​ឱ្យ​កីឡាករ​ ផា​ន​ ផាត់​យុទ្ធ​ ឈ្នះ​ សំណាង​ ឌី​ណា​ ដោយ​ចាត់​ទុក​ថា​ ឌី​ណា​ បោះបង់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​៤​ ៕​

ses

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print