មានការភ្ញាក់ផ្អើលរថយន្តកាមរីកែច្នៃទ្រុង១គ្រឿងដាច់ខ្សែពានផ្ទុះធុងទឹកឆ្លងចរន្តភ្លើងបណ្តាលឱ្យឆេះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖ រថយន្តកាមរីកែច្នៃទ្រុង១គ្រឿងដាច់ខ្សែពានផ្ទុះធុងទឹកឆ្លងចរន្តភ្លើងបណ្តាលឱ្យ​ឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលខណៈដែលរថយន្តនោះធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១៥៩Cដឹកសាច់ញាតិ ចេញពីស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរសុខទុក្ខបងប្អូនដេកសម្រាកព្យាបាលជម្ងឺក្នុងពេទ្យមិត្តភាព កម្ពុជា -ជប៉ុន ស្រុកមង្គលបូរីនោះ។ហេតុការណ៍កើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិរោងគោកណ្តាល  ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំចំណោម លោកអនុសេនីយ៍ឯក ហ៊ិន សំអាត ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីពណ៌ស កែច្នៃទ្រុង ខាងលើ ពាក់ស្លាកលេខ៣៤២០​ ភព២ បានធ្វើដំណើរពីទិសខាងត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តមានបញ្ហាចាប់ផ្តើមឆាបឆេះជាណ្តាតភ្លើងចេញពីផ្នែកខាងមុខរថយន្ត។នៅពេលនោះ អ្នកជិះលើរថយន្តប្រមាណ៩នាក់ នាំគ្នារត់ចេញស្រែកឱ្យអ្នកភូមិជួយ ។រថយន្តបន្តឆេះយ៉ាងសន្ធៅ អ្នកភូមិបាននាំគ្នាដកទឹកជះពន្លត់ខណៈនោះស្របពេលដែលមានភ្លៀងធ្លាក់មកខ្លាំងថែមទៀតទើបភ្លើងបានរលត់។រថយន្តឆេះអស់ផ្នែកខាងមុខទាំងស្រុង អគ្គិសភ័យនោះមិនបង្កប៉ះពាល់រងគ្រោះដល់អ្នកធ្វើដំណើរនោះឡើយ។

លោកនាយប៉ុស្ថិ៍ប្រាប់ឱ្យដឹងទៀតថា អ្នកបើករថយន្តមានឈ្មោះ  មក់ ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់សមត្ថកិច្ច មូលហេតុរថយន្តនោះដាច់ខ្សែពាន បង្កឱ្យផ្ទុះធុងទឹកហើយហ៊ុយផ្សែងឆ្លងចរន្តជាអគ្គិសភ័យតែម្តង៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print