ជលផលខេត្តកំពង់ចាមចុះបង្ក្រាបបទល្មើសនេសាទពីរករណី ដកហូតឧបករណ៍ជាច្រើន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយសហគមន៍នេសាទវិហារធំ បានចុះបង្រ្កាបបានបទល្មើសជលផលបានចំនួន០២ករណី ។ ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់ដោយកាប់ និងដុតបំផ្លាញចោល ចំណែកត្រីលែងឲ្យចូលបឹងធម្មជាតិវិញ ។

មន្ត្រីខណ្ឌជលផលខេត្តឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងចំនួន២ចំណុច ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ករណីទី០១ ៖ ធ្វើឡើងនៅចំណុចទំនប់អង្កង ឃុំវិហារធំ ស្រុកកំពង់សៀម ។ កម្លាំងបានដកហូតលូស្បៃមុងចំនួន១៥មាត់ របាំងស្បៃមុងប្រវែង៧៥០ម៉ែត្រ បង្គោលចម្រឹងឫស្សីចំនួន ៣៧៥ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ៤៥គក្រ ។

ករណីទី០២ ៖ ធ្វើឡើងនៅនៅចំណុចទួលដំរី ឃុំវិហារធំ ស្រុកកំពង់សៀម ។ កម្លាំងដកហូតបានលូស្បៃមុងចំនួន ១០មាត់ របាំងស្បៃមុងប្រវែង៥០០ម៉ែត្រ បង្គោលចម្រឹងឬស្សីចំនួន២៥០ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣០គីឡូក្រាម ។

មន្ត្រីខណ្ឌជលផលខេត្តបញ្ជាក់ថា ចំពោះឧបករណ៍នេសាទល្មើសច្បាប់ដែលដកហូតបាន កម្លាំងបានកាប់និងដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។ ចំពោះត្រីត្រូវបានចាក់ចូលបឹងធម្មជាតិវិញ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print