កម្លាំងមន្រ្តីជំនាញចុះធ្វើកោសល្យវិច័យករណីផ្ទុះនៅក្នុងការដ្ឋានក្រុមហ៊ុនចិន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបរិវេណការដ្ឋានក្រុមហ៊ុនចិន ស្ថិតក្នុងភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កម្លាំងមន្រ្តីជំនាញចំរុះចុះធ្វើកោសល្យវិច័យករណីបំផ្ទុះ បណ្ដាលឲ្យជនជាត់ចិនម្នាក់ឈ្មោះ អ៊ួន វណ្ណសីង ភេទប្រុស អាយុ ២៨ឆ្នាំ ជំនាញគូសប្លង់ បម្រើការងារក្នុងការដ្ឋានខាងលើ(របួស)។

លទ្ធផល៖ ក្នុងកិច្ចសហការប្រត្តិបត្តការកោសល្យវិច័យខាងលើនេះ កម្លាំងរកឃើញបំណែកអំបែង និងមានស្លាកស្នាម ដាច់រលាត់តាមជញ្ជាំងថ្មនៃបន្ទប់ស្នាកនៅ ក្នុងករណីបំផ្ទុះដោយគ្មានមូលហេតុខាងលើ ហើយកម្លាំងចំរុះពុំទាន់ហានធ្វើការសន្ថិដ្ឋាននៅឡើងនោះទេ គ្មាន់តែជនជាត់ចិនម្នាក់ខាងលើពិតជារងរបួសដោយសារការផ្ទុះពិតមែន ខណៈដែលសមត្តកិច្ចយើងមានការយឺតយ៉ាវបន្តិចក្នុងការចុះពិនិត្យ ព្រោះក្រុមជនជាតិនៅកន្លែងការដ្ឋាននោះមិនរាយការណ៍ភ្លាមៗ។

គួររំលឹកផងដែរថា៖ ហេតុការណ៍មានករណីផ្ទុះបណ្ដាលឲ្យមនុស្សរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃច័ន្ទ ២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះមកម្លេះ។

ប្រភពព័ត៌មានពីកម្លាំងចំរុះចុះប្រតិបត្តិការខាងចំបានឲ្យដឹងថា ជនជាតិចិនឈ្មោះ អ៊ួន វណ្ណសីង បានរងរបួសត្រូវដៃ និងជើងខាងស្ដាំ(ហូរឈាម)ស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយការរងរបួសនេះក្រោយពេលគាត់លេងកីឡា(បាល់បោះ)ម្នាក់ឯង លុះនៅវេលាម៉ោងខាងលើពេលដើរត្រឡប់ទៅបន្ទប់ ស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំងក៍បណ្ដាលឲ្យរងរបួសបែបនេះតែម្ដង៕ ដោយ បឹុម ពិន

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print