ប្រជាកសិករកំពុងប្រមូលផលស្រូវ ខណៈជំនន់ទឹកភ្លៀង និងទន្លេមេគង្គជន់លិច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាកសិករប្រមាណ ៤ភូមិរាយការណ៍ជាបន្តបន្ទាប់ ក្នុងខែសីហា ឆ្នាំ២០១៨ នេះមក ថា ពួកគាត់កំពុងមមាញឹកក្នុងការប្រមូលផលស្រូវ ដោយដណ្ដើមជាមួយទឹក និងត្រីខណៈរងការជន់ លិច ដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គផងនោះ ហើយក៍ប្រឈមទៅនឹងការខូចខាតជាច្រើនហិកតាថែមទៀត។

ប្រភពរាយការណ៍ខាងលើបន្តថា តំបន់ស្រូវស្រែវក្សាកំពុងរងនូវការជន់លេច និងកំពុងសម្រុកប្រមូល​ផលនោះ នៅមាត់ព្រៃរនាមក្រោមជាតំបន់បី ស្ថិតក្នុងភូមិពោធិ៍អណ្ដែត ភូមិសំរោង ភូមិផ្លូវលួង និងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពបន្តទៀតថា ស្រូវស្រែវក្សាដែលកំពុងរងការលេចលង់ដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គ ប្រឈមការខូចខាត និងកំពុងប្រមូលផលនៅក្នុងទឹកនោះ មានផ្ទៃដីច្រើនហិកតាហើយកសិករក៍បង្ខំចិត្តច្រូតទាំងមិនទាន់ទំល្អក៍មាន ដែលវាជាការប្រសើជាងអត់បានប្រមូលផលសោះនោះដែរ ព្រោះជំនន់ទឹកភ្លៀងមកជាបន្តបន្ទាបខណៈទឹកទន្លេមេគង្គក៍មកប្រសព្វគ្នានោះ ជាពិសេសទៀតនោះត្រីក៍សម្រុកសុីស្រូវថែមទៀត។

ពាក់ព័ន្ធករណីកសិករប្រមូលផលស្រូវក្នុងទឹក និងប្រឈមការខូចខាតផងដែរនោះ! លោក កែ សុខថុល មេឃុំកញ្ជរ បានឲ្យបុគ្គលិកមជ្ឈមណ្ឌលព័ត៌មាន! នគរវត្ត ដឹងតាមទូរស័ព្ទ នារសៀលថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះថា ពិតជាមានការលំបាកក្នុងការប្រមូលផលស្រូវក៍ពិតមែន ប៉ុន្តែនៅតែប្រមូលផលបានបើទោសជារងនូវការជន់លេច ខណៈដែលទឹកទេន្លេមេគង្គកំពុងហក់ឡើងខ្លាំងជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងនោះ ចំណែកអ្នកប្រឈមទៅនឹងការលេចលង់ខូចខាតមានចំនួនមិនច្រើនប៉ុន្មាននោះទេ ហើយអ្នកប្រឈមការខូចខាតខាងលើនេះ ភាគច្រើនជាស្រូវរដូវប្រាំងប៉ុន្តែពួកគាត់ធ្វើរដូវវស្សា(ខុសរដូវ)៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print