ភ្នំពេញ៖ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿ ងញៀនដល់កំរិតបានជិះម៉ូតូមកសុំជឿ រសាំងគេតែអ្នកលក់មិនអោយជឿរក៏ទៅ យកកាំបិតមកបំណងកាប់តែត្រូវបានប្ រជាពលរដ្ឋចាប់បានរាយការណ៍ទៅសមត្ ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេ លាម៉ោង២និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ខែសីហាឆ្នាំ ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុបានបុរសម្នាក់ជិះ ម៉ូតូសង់កូរ៉េពណ៍ក្រហមមួយគ្រឿង បានមកសុំជឿរសាំងដើម្បីចាក់ម៉ូតូ តែអ្នកលក់មិនអោយជឿរ ស្រាប់តែបុរសនោះជិះម៉ូតូទៅបាត់ មួយសន្ទុះក៏មកវិញប្រដាប់ដោយកាំ បិតតាំងតោបំណងមកកាប់អ្នកលក់សាំ តែដោយសារតែប្រជាពលរដ្ឋនៅក្បែរនៅ ឃើញក៏ជួយឃាត់និងចាប់យកកាំបិតរួ ចរាយការណ៍ទៅសមត្ថកិច្ចមកនាំយកទៅ ធ្វើការសាកសួរ៕សុខាសែនជ័យ