ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រឿងៗបើករថយន្ តមួយគ្រឿងជ្រុលទៅបុករថយន្តពីគ្ រឿងទៀតបន្តកន្ទុយគ្នា បើកនៅខាងមុខស្របទិសដៅគ្នាពីរងកា រខូតខាតយ៉ាងដំណំតែមិនបង្កឲ្យមា នអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ ង៩និង៣០នាទីយប់ថ្ងៃពុធ៤កើតខែស្ រាពណ៍ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ត្រូវនិងថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៨ស្ថិតនៅចំណុចមុខវត្តទឹ កថ្លា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុ បានឲ្យថឹងថាមុនកើតហេតុគេឃើញបុ រសម្នាក់ស្រវឹងស្រាបើករថយន្តមួ យគ្រឿងម៉ាកហាយឡែនឌ័រពណ៏ទឹកប្រា ក់ពាក់ស្កាកលេខភ្នំពេញ2AO- 1767បើកបរទិសដៅពីលិចទៅកើតលុះ មកដល់ចំណុចកើតហេតុខាងលើបានជ្រុ លចង្កូតទៅបុករថយន្តហាយឡែនឌ័រមួ យគ្រឿង ពណ៏ទឹកប្រាក់ពាក់ស្លាកលេ ខភ្នំពេញ2AL-1203បើកបរនៅខាងមុ ខស្របទិសដៅគ្នាពីក្រោយបណ្តាលឲ្ យកំពិតកាងនិងបែកស្តុបខាងស្តាំរួ ចរុញទៅបុករថយន្តមួយគ្រឿងទៀតម៉ា កតូយូតាព្រូសពណ៏ទឹកប្រាក់ពាក់ស្ លាកលេខភ្នំពេញ2AR-6018បើកបរនៅខា ងមុខលើដងផ្លូវទាំងអស់គ្នាពីក្រោ យពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំ ណំ។តែមិនបង្កឲ្យមានអ្នករងតបួស។ ចំណែករថយន្តបង្កខូចផ្នែកខាងមុ ខនិងផ្ទុះពោងទាំងពីខូចខាតយ៉ាងដំ ណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចុះមកធ្វើការវា ស់វែងយករថយន្តទាំងបីគ្រឿងទៅរក្ សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែ នសុខតងចាំដោះស្រាយគ្នាទៅតា់ផ្លូ វច្បាប់៕សុខាសែនជ័យ