ភ្នំពេញ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រាបើ កម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្ រុលចង្កូតទៅបុកក្បាលនាគ ចែកទ្រូ ងផ្លូវពេញទំហឹងបណ្តាលឲ្យដួលបោ កនិងថ្នល់រងរបូសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ ង១១និង៤០នាទីយប់ថ្ងៃពុធ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៥ខែសីហាឆ្នាំ ២០១៨ស្ថិតនៅចំណុចមុខមន្ទីពេទ្យ កុម៉ាជាតិ តាមបណ្តោយផ្លូវសហពន្ធ័រុស្សីក្ នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើញយុ វជនម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូ តូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េ រី០៨ពណ៏ខ្មៅពាក់ស្លាកលេខកំពត1B- 7697បើកក្នុងល្បឿនលឿនទិសដៅពីកើ តទៅលិចលុះមកដល់ចំណុចកើតហេតុខា ងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុ លទៅបុកក្បាលនាគចែកទ្រូងផ្លូវពេ ញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោ កនិងថ្នល់រងរបួសធ្ងន់ត្រូវបា នរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ ភ្លាមៗចំណែកម៉ូតូខូចខាតស្ទើទាំ ងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់បានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ ឋបាលសង្កាត់ទឹកល្អក់១រងចាំសាច់ ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ដើម្ បីយកត្រទៅផ្ទះវិញ៕សុខាសែនជ័យ