ភ្នំពេញ៖អស់ពីខេត្តព្រះសីហនុ , ឥឡូវនេះរាជធានីភ្នំពេញ មានអ្នកចែកចាយខិត្តប័ណ្ណសេវាម៉ាស្សា ឬ សេវាផ្លូវភេទម្តង ជាសាធារណៈ ។ ករណីនេះ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង សីលធម៌ដ៏ល្អនៃជនជាតិខ្មែរ ។
ហ្វេសប៊ុកផេកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ សរសេរនៅថ្ងៃទី១៧ ខែសីហា នេះ ថា “សូមបងប្អូនប្រជាពលរដ្ឋដែលបានឃេីញជនណាដែលដេីរចែកនាមប័ណ្ណឬខិត្តប័ណ្ណដែលមានខ្លឹមសារ ពាក់ព័ន្ធនឹងសេវាម៉ាស្សា ឬ សេវាផ្លូវភេទ នៅរាជធានីភ្នំពេញសូមមេត្តារាយការណ៍ជូនសមត្តកិច្ចដែលនៅជិតបំផុតឬរាយការណ៍មកលេខទូរសព្ទ ០១២៦៩០០៩៩ ឬ ០៨៨២១២៨៨៨៨ ដេីម្បីមានវិធានការតាមផ្លូវច្បាប់ជាធរមាន ៕
...