ចេញពីផ្លូវពេលចុះចត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Paranaque ប្រទេសហ្វីលីពីន ធ្វើឲ្យអ្នកដំណើរ ១៦៥នាក់ ព្រលឹងចុងសក់។
សារព័ត៌មាន Fox News នៅថ្ងៃទី១៧ ខែសីហា បានផ្សាយថា ម៉ាស៊ីនយន្តហោះ ប៊ូអ៊ីន ៧៣៧ បាន ឃ្លាតចេញពីស្លាបខាងឆ្វេង ។ រូបភាពតាមកញ្ជក់ទូរទស្សន៍បង្ហាញឲ្យឃើញថា យន្តហោះដឹកអ្នកដំណើរ ១៥៧នាក់ និងក្រុមពហុនិកា៨នាក់ បានរអិលចូលទៅកាន់វាលស្មៅ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ហើយស្លាបខាងឆ្វេងយន្តហោះរងការខួចខាតយ៉ាងខ្លាំង ។
ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះ មានជើងហោះហើរលេខ MF 8667 បានចាកចេញពីប្រទេសចិនទៅកាន់ហ្វីលីពីន ហើយហោះហើរជុំវិញ ទីក្រុង ម៉ានីលប្រមាណ១ម៉ោង មុនពេលចុះចត ។
នៅក្នុងហេតុការខាងលើ មិនបណ្តាលឲ្យអ្នកដំណើរ ឬក្រុមសហសេវឹកណាម្នាក់រងរបួសឡើយ ។ មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យកើនមានហេតុការអាក្រក់បែបនេះឡើយ ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា យន្តហោះចុងចត់ពេលមានភ្លៀង ផ្គររន្ទះកើតឡើង។ ដោយសារតែហេតុការខាងលើអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បានបិទទ្វារជាបណ្តោះអាសន្ន រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ៕ ម៉ែវ សាធី