ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ជិះម៉ូតូបុករថយន្តដឹកទំនិញចតលើផ្លូវលំក្រាលបេតុង

ចែករំលែក៖

ប៉ោយប៉ែត៖ ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ជិះម៉ូតូបុករថយន្តដឹកទំនិញចតតាមផ្លូវលំក្រាលបេតុង កាល​ពីថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ២១និង៤០នាទី ត្រង់ចំណុចខាងត្បូងសាលាសង្កាត់ផ្សារកណ្តាល ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះក្នុងការហេតុគ្រោះថ្នាក់ទី ១-ឈ្មោះ យុង រ៉ាយង់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុងភូមិផ្សារកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូទី២-ឈ្មោះ យុង រ៉ានី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុងភូមិផ្សារកណ្តាល ។

សមត្ថកិច្ចផែនសណ្ដាប់ធ្នាប់ក្រុងប្រាប់ថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-2392 បើកពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុបុក រថយន្តធុនធំស៊ឺមីរ៉ឺម៉កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5435 ស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-2227 ដែលឈប់ចតលើទ្រូងផ្លូវកំពុងដាក់ទំនិញបែរក្បាលទៅត្បូង គ្រោះថ្នាក់តែម្តង ។

ក្រោយកើតហេតុអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។ ចំពោះម៉ូតូ ខូចខាតកម្រិតធ្ងន់ រថយន្ត ខូចខាតកម្រិតស្រាល ។

ក្រោយពីការសាកសួរ និងធ្វើកំណត់ហេតុ យានយន្តទាំងពីរគ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print