បុរសម្នាក់បានឆក់ខ្សែភ្លើងធ្លាក់ពីលើដំបូលសំណង់អត់ច្បាប់មួយកន្លែងក្នុងខណ្ឌដង្កោ បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

 ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករផ្សារដែក ត្រូវបានឆក់ខ្សែភ្លើងធ្លាក់ពីលើដំបូលដាំក្បាលចុះក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ដោយបង្កការភ្ញាក់ផ្អើលដល់កម្មករសំណង់ និងបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង កាលពីវេលាម៉ោង១៤និង១៥នាទីរសៀល ថ្ងៃសុក្រ ៦កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស ២៥៦២​ ត្រូវនឹងថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៨ ស្ថិតសំណង់ផ្ទះល្វែងអត់ច្បាប់មួយកន្លែងក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
       ជនរងគ្រោះដែលរងរបួសធ្ងន់ដោយសារឆក់ខ្សែភ្លើង នៅមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាកម្មករផ្សារដែក នៅទីតាំងខាងលើ ។
       យោងតាមប្រភពព័ត៌មានពីកម្មករសំណង់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ បានឡើងនៅដំបូលផ្ទះទើបតែសាងសង់ ដើម្បីផ្សារដំបូល តែដោយសារមានខ្សែភ្លើងរញ៉ែរញ៉ាៃ និងគៀកជាមួយដែកផងនោះ រួមទាំងជនរងគ្រោះមិនប្រយ័ត្ន ក៏បានឆ្លងចរន្តអគ្គីសនី ឆក់ជនរងគ្រោះធ្លាក់ចុះក្រោម បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗកម្មករសំណង់ និងបងប្អូនប្រជាពលរដ្ឋបានជួយចលនាបឯម​ និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកដង្កោ ចុះមកដឹងជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។
      សូមបញ្ជាក់ថា បន្ទាប់ពីមានករណីកម្មករផ្សារដែក ឆក់ចរន្តអគ្គិសនីបណ្តាលឲ្យរបួសធ្ងន់រួចមក សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ បានឃើញថា ទីតាំងសំណង់នេះមិនមានការអនុញ្ញាតឲ្យសាងសង់ពីសំណាក់អាជ្ញាធរនោះទេ មិនតែប៉ុណ្ណោះគឺបានសាងសង់រំលោភចូលចំណីផ្លូវសាធារណៈចំនួន៥០ភាគរយនៃស្ថានភាពសំណង់ ដូច្នេះត្រូវតម្រូវឲ្យរុះរើចេញជាបន្ទាន់។ ដោយឡែកម្ចាស់ទីតាំង ភ្លាមៗបានគេចចេញបាត់ពីកន្លែងកើតហេតុតែម្តង៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print