បុរសម្នាក់ញៀនស្រាសអាកសម្លាប់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត:បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ខណ:កំពុងអង្គុយមើលទូរទស្សន៏កាលពីវេលា ម៉ោង២និង២៤នាទី រសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨នៅលើផ្ទះរបស់ខ្លួន ឋិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យ។

អាវុធហត្ថស្រុកម៉ាឡៃប្រាប់ថា:សព ជនរងគ្រោះឈ្មោះ ពក ណាវ ភេទប្រុសអាយុ ៣៧ ឆ្នាំប្រពន្ធឈ្មោះ ឈឿង ពៅ អាយុ ៣៨ ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

លោកវរ:សេនីយន៍ត្រីតាំង សុខហេងមេបញ្ជាការអាវុធហត្ថស្រុកម៉ាឡៃប្រាប់តាមទូរសព្ទ័ថា:ជនរងគ្រោះជាមនុស្សសសៃប្រសាទព្រោះបើយោងតាមការសាកសួរប្រពន្ធនឹងអ្នកជិតខាងឆ្លើយថាជនរងគ្រោះរយះពេលកន្លងមកគាត់ញៀនស្រាស ដោយឃើញបែបនេះប្រពន្ធបានឧ្យផ្អាកហួបស្រា ស ។

លោកបន្ថែមថាក្រោយពីផ្អាក់ហួបស្រា សគត់(ជនរងគ្រោះ)មានជម្ងីបែបរវើរវាយបន្ទាប់ពីព្យាបាលជា ហើយជនរងគ្រោះចេះតែមមើ មមាយឃើញគេដេញវាញខ្លួន មួយរយ:ប្រហែលជាបីថ្ងៃជនរងគ្រោះបានយកកំបិតចុងស្រួចទៅសំលៀងនិងថ្ម
លុះនៅថ្ងៃកើតហេតុជនរងគ្រោះបានអង្គុយមើលទូរទស្សក្រោមផ្ទះជាមួយប្រពន្ធ ស្រាប់តែប្រពន្ធភ្លេចខ្លួន បានឡើងលើផ្ទះយកកាំបិតដែលសំលៀងថ្ងៃមុនអា កសម្លាប់ខ្លួនបង្ករការភ្ញាក់ផ្អើលតែម្ដង។

លោបញ្ជាក់ថាក្រោយពីពិនិត្យនិងស្រាវជ្រាវឃើញថាសពខាងលើពិតជាអា កធ្វើអត្តឃាតដោយខ្លួនឯងពិតមែន។ក្រោយពីពិនិត្យសពរងគ្រោះបានប្រគល់ឧ្យសាច់ញញាតិធ្វើបុណ្យតាមប្រពៃណីយ៏. ៕​ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print