ដុតបំផ្លាញរថយន្ត១០០គ្រឿងក្នុងមួយយប់នៅស៊ុយអែត

ចែករំលែក៖

ស៊ុយអែតជាប្រទេសដែលមានភាព ស្ងប់ស្ងាត់ មានសន្តិសុខល្អប្រសើរបំផុតនៅលើពិភព លោក ប៉ុន្តែពេលនេះស៊ុយ អែតប្រឈមនឹងបញ្ហាក្រុមយុវជន ដុតបំផ្លាញរថយន្តជាង១០០គ្រឿងក្នុងពេលមួយ យប់។

កម្លាំងប៉ូលិសស៊ុយអែត បានបើកការស្រាវជ្រាវលើករណីក្រុមយុវជនគប់ដុំភ្លើង ដុតបំផ្លាញរថយន្តជាងមួយគ្រឿង ។ សារ ព័ត៌មាន NYT បានឲ្យដឹងថា ហេតុការណ៍ វាយប្រហារខាង លើ ជាសកម្មភាពរបស់ ក្រុមយុវជនជ្រុលនិយម ។ ហេតុការណ៍ ដុតបំផ្លាញរថយន្តកើតឡើងនៅក្នុងតំបន់ជាយក្រុង Gothenburg ស្ថិតនៅឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេសស៊ុយអែត។

អ្នកនាំពាក្យស្នងការប៉ូលិស Gothenburg បាននិយាយទៅកាន់ សារព័ត៌មាន NYT ថា មានរថយន្ត ៣៣គ្រឿង ត្រូវ ឆេះខ្ទេច និងជាង ៦០គ្រឿង រងការខូច ខាតយ៉ាងដំណំ ក្នុងការវាយប្រហារលើក ដំបូង។

ក្រោយការដុតបំផ្លាញរថយន្តខាងលើ ក្រុមយុវជនទាំងនោះ ក៏បានបន្តវាយ ប្រហារ នៅក្នុងខណ្ឌ HjallboនិងKronogardenក្នុងទីក្រុងTrollhattanផងដែរ។ ពឹងផ្អែកទៅលើ ទីតាំងនៃការវាយប្រហារនៅឆ្ងាយពីគ្នា ហើយកើតឡើងក្នុងពេល តែមួយ ប៉ូលិសជឿជាក់ថា ក្រុមជនដៃដល់បានផ្តល់ព័ត៌មានឲ្យគ្នាតាមរយៈបណ្តាញសង្គម។

ប៉ូលិសកំពុងតែស្រាវជ្រាវករណីខាងលើ ហើយក៏ចាប់បានជនដៃដល់ ៣នាក់ ក្នុងនោះមានបុរស២នាក់ វ័យ ១៦ និង២១ ឆ្នាំរួមទាំងស្រីម្នាក់ទៀត ដែលបានព្យាយាមរត់ទៅកាន់ប្រទេសទួរគី។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមជនដៃដល់បានស្រែកខ្លាំងៗ ពួក គេមានគ្នាប្រមាណ៦-៨នាក់ ស្លៀកពាក់ ខ្មៅ គប់ដបសាំងទៅលើរថយន្តកំពុងចត។ កាលពីអតីតកាល ក៏មានហេតុការណ៍បែបនេះកើតឡើងផងដែរ។ សកម្មភាពខាងលើ អាចនឹងបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការបោះឆ្នោត នៅខែក្រោយក្នុង ប្រទេសនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print