ឃាត់ខ្លួនអ្នកលក់បបរម្នាក់ដកហូតថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈមុខសញ្ញាសង្ស័យជួញដូរថ្នាំញៀនម្នាក់ត្រូវបានសមត្ថកិចធ្វើការឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលក់ថ្នាំញៀនតាមរយៈការលក់បបរគ្រឿងដើម្បីបន្លំភ្នែកសមត្ថកិច្ច។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀ
ថ្ងៃទី១៧/០៨/២០១៨នៅចំណុចចំការអំពៅស្ថិននៅភូមិរស្មីឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ជនសង្ស័័យឈ្មោះ ហម ចាន់ណាភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិឃុំខាងលើ។
ក្តោយឃាត់ខ្លួនសមត្ថកិច្ចដកហូតសំភារៈរួមមានម្សៅក្រាមពណ៌ សចំនួន០៥កញ្ចប់តូច ទូរស័ព្ទ០១គ្រឿងដាវ០១អាំងសុីវទ័រឆក់ត្រី០១  ម៉ូតូ០១គ្រឿងម៉ាក់នីក ពណ៍ ស ស្លាកលេខ ព្រះវិហារ 2C.2516។
នគរបាលស្រុកឱរ៉ាល់បានអោយដឹងថាបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីមុខសញ្ញាជួញដូរថ្នាំខាងលើរួចមកកម្លាំងជំនាញបានចុះស្រាវជ្រាវសុើបអង្កេតរហូតកំណត់មុខសញ្ញាបាន។មុនពេលឃាត់ខ្លួនជនសង្ស័យបានប្រើរូបភាពជាអ្នកលក់បបរតែធាតុឋបិតមិនមានបបបរលក់ឡើយគឺមសនតែរទេះដើម្បីបន្លំំភ្នែកស
មត្ថកិច្ចនិងមហាជនប៉ុណ្ណោះ។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងចំការអំពៅមួយកន្លែងខណៈកំពុងដោះដូរថ្នាំញៀន។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនទាំងអស់គឺជារបស់ខ្លួនប្រាកដមែន។គេបានប្តលរូបភាពនេះអស់រយៈពេលច្រើនខែមកហើយទម្រាំបែកការណ៍ដឹងដល់សមត្ថកិច្ច។
នៅព្រឹកថ្ងៃទី១៨សីហា២០១៨លោកវរសេនីយ៍ឯកប៑ុតប៑ុនធឿនអធិការនគរបសលស្រុកឱរ៉ាល់បានអោយដឹងថាក្រោយស្តាប់ចម្លើយសារភាពរបដ់ជនសង្ស័យរួចមកកម្លាំងជំនាញបានកសាងសំណុណរឿងបញ្ជូនជនសង្ស័យទៅកាន់ការិតាល័យប្រឆាំងគ្រឿង ញៀនដើម្បីបន្្តនីតិវិធី៕សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print