រថយន្តលុចសុីសRX300ពន្លះលុចសុីស GS300នៅចំណុចស្តុបបែកជាបួន ហើយបុើងទៅបុកទ្រូងផ្លូវខូតខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តលុចសុីសRX300មួយគ្រឿង បានបោះពួយយ៉ាងលឿន ខណៈដល់ចំណុចស្តុបបែកជាបួនមិនបង្អង់ល្បឿន ក៏ជ្រុលទៅបុករថយន្តលុចសុីសGS300មួយគ្រឿងទៀត រួចបើុងទៅបោកផ្ទប់និងក្បាកនាគចែកទ្រូងផ្លូវបណ្តាលខូតខាតយ៉ាងដំណំ ។ ចំណែករថយន្តបើករត់គេចខ្លួនបាត់បន្សល់ទុកស្លាកលេខនៅនិងកន្លែងកើត។សំណាងមិនបង្កឲ្យមានអ្នករងរបួស។
       ហេតុការណ៍ខាងលើនេះ​ បានកើតឡើងកាលពីវេលាម៉ោង១០-១០នាទីយប់ថ្ងៃសុក្រ ៦កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧​ ​ខែ សីហា ​ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
    តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើរថយន្ត លុចសុីសRX300មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Q-4849បើកបរតាមបណ្តោយផ្លូវ ៥២៨ទិសដៅពីកើតទៅលិចបោះពួយយ៉ាង លឿងលុះមកស្តុបបែកជាបួនកែងនិងផ្លូវ ២៨៩ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកលុចសុីសGS300ពណ៏សពាក់ស្លាលេខភ្នំពេញ2AB-1562បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៨៩ទិសដៅពីត្បូងទៅជើងពេញទំហឹងចំហៀងខាងស្តាំបុើងទៅផ្ទុបនិងក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យលុចសុីសGS300ខូតខាតផ្នែកទាំងសងខាងយ៉ាងដំណំ។ចែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកស្លាកលេខនៅនិងកន្លែងកើតហេតុ។រីឯទ្រូវផ្លូវរងការប្រេះបែកតិចតួច។
     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័ចរាចរផ្លូវគោករាជធានីភ្នំពេញ។ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តដើម្បីយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print