សម្តេច​តេជោ​ ប្តេជ្ញា​បម្រើ​ប្រជាពលរដ្ឋ​មិន​ឱ្យ​ខកបំណង​ឡើយ​ ក្រោយ​ព្រះមហាក្សត្រ​ចាត់​តាំង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦

ចែករំលែក៖

ភ្នំពេញ​៖​ចុងសប្ដាហ៍​នេះ​ ,​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ ប្តេជ្ញា​បម្រើ​ប្រជាពលរដ្ឋ​មិន​ឱ្យ​ខក​បំណង​​ឡើយ​ ក្រោយ​ព្រះមហាក្សត្រ​ចាត់​តាំង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦​ ។

ហ្វេសប៊ុក​ផេក​សម្តេច​ សរសេរ​នៅ​ថ្ងៃទី​១៨​ ខែ​សីហា​ ថា​ “អរគុណបងប្អូនជនរួមជាតិដែលបានជូនពរខ្ញុំ នៅក្នុងឱកាសដែល ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានព្រះរាជទានត្រាស់បង្គាប់និង ចាត់តាំងខ្ញុំជានាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រាប់អាណត្តិទី៦ (២០១៨-២០២៣)”។

សម្តេច​បន្តថា”ខ្ញុំប្តេជ្ញាបម្រើបងប្អូនប្រជាពលរដ្ឋមិនអោយខកបំណងឡើយ ហើយខិតខំ កសាងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។ បង ប្អូនត្រូវចងចាំថា គណបក្សប្រជាជន គឺជារបស់យើងទាំងអស់គ្នា ហើយ ជ័យជំនះរបស់គណបក្សប្រជាជន គឺជាជោគជ័យរួមរបស់កម្ពុជាទាំងមូល”

សម្តេច​សូមជូនពរបងប្អូនបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print