ឆ្លងចរន្តអគ្គីសនីឆាបឆេះតូបអាជីវករខ្មែរលក់ដរូផ្សាររោងក្លឿប្រទេសថៃសរុប១២តូបតែមិនទាន់ដឹងពីទំហំទឹកប្រាក់

ចែករំលែក៖

ប៉ោយប៉ែត:ពិតជាគួរឧ្យសោកស្ដាយ បំផុតចំពោះតួបអាជីវករខ្មែរយើងដែលចូលទៅលក់ដូរក្នុងផ្សាររោងក្លឿរប្រសេសថៃត្រូវអគីភ័យឆាប់ឆេះសន្ធោសន្ធៅកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨នៅផ្សាររោងក្លឿឋិតក្នុងស្រុកអារញ្ញ័ខេត្តស្រះកែវ(ថៃ)ឈមនិងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ទាក់ទិននិងការឆាប់ឆេះនេះដែរលោកធិន ស៊ិនដេតអធិការក្រុងប៉ោយប៉ែតប្រាប់តាមទូរសព្ទថាការឆាប់ឆេះតូបអាជីវករខ្មែរយើងលក់ដូរនៅផ្សារខាងលើនោះសរុប១២តូប ហើយការឆាបឆេះនេះដែរបណ្ដាលមកពីឆ្លងចរន្តអគីសនី តែទំហំនៃការខាតបង់នោះនៅមិនទាន់បានដឹងនៅឡើយ តែកម្លាំងនគរបាលព្រឹកថ្ងៃទី១៩ខែសីហានេះបានសហការជាមួយកម្លាំងជម្នាញ់សមត្ថកិច្ចថៃដើម្បីស្រង់ទិន្ន័យទំហំទឹកប្រាក់នៃការខាតបង់។

ដោយឡែកបើយោងតាមរបាយការកម្លាំងអន្តោប្រវេសន៍ករណីឆាបឆេះតូបអាជីវករខ្មែរខាងលើនោះមានចំនួន៨តូបដូចជាតូបលក់ គ្រឿងរថយន្ត/តូបលក់គ្រឿងស្ពាន់/តូបលក់ចានឆ្នាំង/តូបលក់ស្រោមជើង/តូបលក់ស្បែកជើង/តូបលក់ខ្សែក្រវ៉ាត់/តូបលក់ស្រោមពូកនិងខ្នើយ។ករណីអគីភយ័នេះឆេះនៅជួរអក្សBនិងCហើយក្នុងករណីនោះដែរបណ្ដាលឧ្យអាជីវករខ្មែរចំនួនពីនាក់ដែលខ្សែភ្លើងឆក់រងរបួសនិងត្រូវសមត្ថកិច្ចកម្ពុជា ថៃដឹកទៅសង្គោះនៅមន្ទីរពេទ្យស្រុកអារ័ញ (ថៃ)ផងដែរ ។

តាមប្រសាសន៍អភិបាលក្រុងប៉ោយប៉ែតប្រាប់ថា:ករណីខាងលើនេះកម្លាំងអាជា្ញធររួមទាំងសមត្ថកិច្ចកម្ពុជាបានចូលទៅសហការជាមួយស្ថាប័នពាក់ពន្ធរបស់ប្រទេសថៃដើម្បីទប់ស្កាត់ លោកថាករណីនេះត្រូវចំណាយរថយន្ដដឹកទឹករបស់ប្រទេសថៃចំនួនជាង១០គ្រឿងប្រើប្រាស់ទឹកសរុបជាង៣០ជើងនិងប្រើគ្រឿងចក្រ(អេស្ក)ចំនួន២គ្រឿងដើម្បីកាយផ្ដាច់កំុឧ្យអគីភ័យឆេះឆ្លងកាត់ផងដែរ ហើយអគីភ័យខាងលើនោះនិងរលត់ទៅវិញនៅម៉ោងជាង៧យប់ថ្ងៃដដែលបន្ទាប់ពីមានអន្តគមន៍យ៉ាងយកចិត្តទុកដាក់ទាំងទ្វេភាគីកម្ពុជា ថៃ៕​វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print