ខេត្តត្បូងឃ្មុំ ៖ ក្រោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ឆុន ថាន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩ អះអាងថា បាត់ម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៨ មានលេខតួនិងលេខម៉ាស៊ីន 9876079 ដែលចោរបានធ្វើសកម្មភាពលួចគាស់ទ្វាផ្ទះយកម៉ូតូនោះគេចខ្លួនដោយសុវត្ថិភាព ក្នុងចន្លោះវេលាម៉ោងប្រហែល ១ និង៣០នាទីយប់ ខណៈពេលដែលកំពុងដេកលង់លក់ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលកំពាន់ ក៏សហការជាមួយកម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរ បាលស្រុកមេមត់ ចុះធ្វើការស្រាវជ្រាវរហូតដល់ ១២ និង ៣០ នាទី នាថ្ងៃខែឆ្នាំដដែលរកឃើញមុខសញ្ញាសង្ស័យ ០១ នាក់ មានឈ្មោះ ឆេង វិត ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយជនរងគ្រោះ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរចម្លើយ ។
បច្ចុប្បន្នឈ្មោះ ឆេង វិត ភេទប្រុស ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរ បាលស្រុកមេមត់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ពាក្យបណ្តឹងរបស់ ជនរងគ្រោះ និងសាក្សីឃើញហេតុនោះផងដែរ ៕ វណ្ណៈ