រោងការ ក្លាយជា​រោង​ដេក​ដួល​សន្លប់​ បែកក្បាល​ហូរ​ឈាម​ជោគ​ខ្លួន​ ខណៈ​ត្រូវ​ ប្រពន្ធ​លោក​ធំ​ម្នាក់​វាយ

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ ប្រពន្ធ​លោក​អនុសេនីយត្រី​ ផ​.​ ណ​.​ ជា​មន្ត្រី​ប៉ូលិស​ វិ​ក្រិត្ត​កាល​ ខេត្តកំពង់ស្ពឺ​ បាន​នាំ​ ប្រពន្ធ​ទៅ​អុកឡុក​ និង​វៃ​ម្តាយកូន​ក្រមុំ​ ដល់​ផ្ទះ​កា​ រ​កូនលោក​ អ៊ុំ​ សេក​ សាត​ ដែល​ជា​ឱ​ពុក​ និង​ជា​ប្តី​ ម្តាយកូន​ក្រមុំ​ រហូត​ដល់​សន្លប់​បាត់ស្មារតី​ ដែល​កំពុង​ការកូន​យ៉ាង​ ឧឡា​រិ​ក​ «​អាង​ប្តី​ ជា​ប៉ូ​លី​ស​ ហើយ​ជា​អ្នក​ឌុ​ប​ប្រពន្ធ​មក​វៃ​ទៀត​ ថែម​ទាំង​គំរាម​ អ្នក​ជិតខាង​ មិន​អោយ​ជួយ​ទៀត​ផង​ »​។​

dew2

ហេតុការណ៍​នេះ​ កើតឡើង​ស្ថិត​ នៅផ្ទះ​ជន​រង​គ្រោះ​ តែ​ម្តង​ គឺ​ក្នុងភូមិ​ មា​កាក់​ ឃុំ​ធម្ម​មី​អរ​ ស្រុក​សំរោង​ទង​ ខេត្ត​ កំពង់ស្ពឺ​ កាលពី​ វេលា​ម៉ោង​ 8​និង​40​នាទី​ព្រឹក​ ថ្ងៃ​ទី​ 22​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​យក​ដុំ​ថ្ម​មួយ​ដុំ​ខ្ចប់​ ចូល​ស្បោង​ខ្មៅ​ វៃ​ទៅ​លើ​ផ្ទៃមុខ​យ៉ាងច្រើន​ ដង​ ធ្វើ​អោយ​ជន​រង​គ្រោះ​ដួល​សន្លប់​នៅ​និង​កន្លែង​ តែ​ម្តង​ ធ្វើ​អោយ​អ្នក​ជិតខាង​ភ័យ​ស្លន់ស្លោរ​ រត់​ប្រ​សេក​ ប្រសាច​ ពេញ​រោងការ​ ដែល​កំពង់​តែ​មាន​ពិធី​ ដោយ​និង​ ស្មាន​មិន​ដល់​ ថា​ ហេតុ​ដូ​ម្តេច​ បានជា​យក​ ល្បិច​ខ្ចប់​ដុំ​ថ្ម​រដាក់​ចូល​ស្បោង​ដូច​ម៉ា​ប​ព្យា​ចិន​ហុងកុង​ចិ​ង​ តើ​ល្បិច​ទាំងនេះ​ នរណា​អ្នក​ប្រាប់​ ក្រៅពី​លោក​ ប្តី​គាត់​ ដែល​ជា​ប៉ូ​លី​ស​ស្រាប់​នេះ​ ។​

ហេតុការណ៍​សាហាវៗ​បែប​នេះ​ ហើយ​ធ្វើ​អោយ​ ប្រជាជន​ ក៏​ដូច​ជា​ម្ចាស់​ដើមការ​ មានការ​ខ្លាច​ រអារ​យ៉ាង​ខ្លាំង​ ពិសេស​ខ្លាច​ខ្លាំង​បំផុត​នោះ​ គឺ​ខ្លាច​ត្រង់​ខ្លួន​ជា​មន្ត្រី​ប៉ូ​លី​ស​ ដែល​ជា​អ្នក​កាន់​ ច្បាប់​ហើយ​

​ទៅ​បំពាន​ មក​លើ​ប្រជាជន​ដែល​គ្នា​ ស្លូតត្រង់​ យ៉ាង​សាហាវ​ បែប​នេះ​ សូម​លោកស្នងការ​ ខេត្ត​ ក៏​ដូច​ជា​លោក​ប្រធាន​ផ្នែក​ វិ​ក្រិត្ត​ការ​ខេត្ត​ មេត្តា​ជួយ​ចាត់វិធានការ​ អោយ​បាន​ តឹង​រឹង​ ដល់​មន្ត្រី​ ប៉ូ​លី​ស​ ក្រោម​ឱវាទ​ របស់​ខ្លួន​ ដែល​តែងតែ​ដើរ​ធ្វើបាប​ និង​បង្ក​បញ្ហា​ដល់​ប្រជាជន​ ពិសេស​ដូច​ លោក​ប៉ូ​លី​ស​ ចិត្ត​ ខ្មៅ​ខាងលើ​នេះ​ ដើម្បី​ជា​គំរូរ​ដល់​ប៉ូ​លី​ស​ដទៃ​ផង​ អោយ​សម​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ របស់​ថ្នាក់ដឹកនាំ​ ដូចដែល​បាន​ចែង​ថា​ សុខទុក្ខ​របស់​ប្រជាជន​ ដ៏​ដូច​ជា​ សុខទុក្ខ​របស់​មន្ត្រី​ថ្នាក់លើ​ដែរ​ ទីណា​មានទុក្ខ​លំបាក​ របស់​ប្រជាជន​ ទីនោះ​ត្រូវ​តែ​មានការ​សង្គ្រោះ​ ពី​ប្រមុខរដ្ឋ​.​ អំណាច​ថ្នាក់​មូលដ្ឋាន​ រហូត​ដល់​ថ្នាក់លើ​ ។​

ហេតុផល​ទាំងនេះ​ហើយ​ ទើប​ធ្វើ​អោយ​ថ្នាក់ដឹកនាំ​ របស់​យើង​ ក៏​ដូច​ជា​ស្ថា​ប័ណ្ណ​កំពូលៗ​ របស់​ក្រសួង​ មាន​សមត្ថកិច្ច​ បាត់បង់​ប្រជាប្រិយភាព​ និង​មុខមាត់​ ដោយសារ​តែ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ ថ្នាក់​កណ្តាល​ ជា​អ្នក​បង្ក​គ្រប់​បញ្ហា​ ស្ទើរ​គ្រប់​ទីកន្លែង​ មក​លើ​ប្រជាជន​ក្រីក្រ​៕​

dwe

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print