សង្សារ​មួយគូ​ធ្វើ​សកម្មភាព​រិ​ត​.​ក​សម្លាប់​លោកយាយ​ម្នាក់​ប៉ុនប៉ង​ប្លន់​មិន​បាន​សម្រេច​នៅ​កោះដាច់​ត្រូវ​សមតិ​ច្ច​ឃាត់ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​៖ ​មនុស្ស​ប្រុស​ស្រី​២​នាក់​ជា​គូសង្សារ​នឹង​គ្នា​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះដាច់​ឃាត់ខ្លួន​ខ្លួន​ ខ្លួន​កាលពី​ម៉ោង​៧:៣០​នាទី​យប់​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រិ​ត​.​ក​សម្លាប់​លោកយាយ​ម្នាក់​ប៉ុនប៉ង​ប្លន់​ មិន​បាន​សម្រេច​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ បង្ហាញមុខ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ។​

image1

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ​សេង​ សំ​អយ​ ភេទ​ស្រី​ ហៅ​អិ​ប​ អាយុ​២២​ឆ្នាំ​ មុខរបរ​ជាង​អ៊ុតសក់​ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វា​ ចំណែក​សង្សារ​មានឈ្មោះ​ស៊ី​ម​ រដ្ឋ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ផ្សារ​កណ្តាល​ រាជធានី​ភ្នំពេញ​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​បេ​ សួង​ អាយុ​៩០​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វា​។​

​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពីរ​ជន​រង​គ្រោះ​មុន​ពេល​កើតហេតុ​ រូប​គាត់​កំពង់​ដេក​ក្នុងផ្ទះ​ក៍​លេចមុខ​ជនសង្ស័យ​ជា​ស្ត្រី​ឈ្មោះ​សេង​សំ​អយ​(​ហៅ​អយ​)​ បាន​មក​ធ្វើ​សកម្មភាព​ដោយ​យក​ខ្សែ​នីឡុង​ម​ករិត​ក​ក្នុង​បំណង​ប្លន់​យក​ប្រាក់​ខណៈ​ជន​រង​គ្រោះ​រើ​បម្រាស់​រួច​និង​ស្រែក​ផ្អើល​ឆោ​រ​ឡោ​ដល់​អ្នក​រស់នៅ​ជិតខាង​បន្ទាប់​មក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​មក​ឲ្យ​បុរស​ម្នាក់​ឈ្មោះ​ស៊ី​ម​រ័​ត្ន​ដែល​មាន​វ័យ​១៧​ឆ្នាំ​ជួយ​ដោយឡែក​ក៍​ត្រូវ​ប្រជាពលរដ្ឋ​និង​បងប្អូន​ជន​រង​គ្រោះ​ចាប់​ក្របួច​ទាំង​២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​តែ​ម្ដង​ទៅ​ក្នុង​ការ​ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​បទល្មើស​ប្លន់​នេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ឌ្រី​C១២៥​ព​ណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ​កណ្ដាល​1-E0941​ ព្រមទាំង​ខ្សែ​នីឡុង​ដែល​ជនសង្ស័យ​ទុក​ធ្វើ​សកម្មភាព​រិ​តក​ប្លន់​ថែម​ទៀត​ផង​។​

​ចំណែក​ជន​ត្រូវ​សង្ស័យ​ម្នាក់​ទៀត​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​មានឈ្មោះ​ស៊ី​ម​រ័​ត្ន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្ដាល​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​និង​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​ប្លន់​ដោយ​យក​ខ្សែ​នីឡុង​រិ​តក​ស្ត្រី​វ័យ​ចំណាស់​នោះ​ទេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​គូសង្សារ​ទាំង​ពីរ​នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

image5image3

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print