ភ្នំពេញ៖ ពលរដ្ឋក្រីក្រចំនួន ១២គ្រួសារនៅសង្កាត់ភ្នំពេញថ្មីទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ កាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ។
លោកថេង សុថុល ប្រធានគណៈកម្មការអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌសែនសុខ អញ្ជេីញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារៈមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទ ក្រហមកម្ពុជា ទៅជូនប្រជាពលរដ្ឋក្រីក្រចំនួន១២ គ្រួសារនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាពិសេសលោក ថេង សុថុល អភិបាល រងខណ្ឌសែនសុខបានបានពាំនាំនូវការសាកសួរសុខទុក្ខគ្រួសារទីទល់ក្រទាំងអស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វីត្បិតលោកមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែនតែលោកតែងតែបានគិតគូរដល់សុខ និង ទុក្ខពលរដ្ឋ គ្រប់ទីកន្លែងទាំងអស់ហើយបេសកម្ម របស់កាកបាទក្រហមកម្ពុជាបានដើរតួជាសំខាន់ សម្រាប់ជួយដល់ ប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ ពណ៌ សម្បុរ និងមិនបម្រើអោយគណបក្សនយោបាយណាមួយឡើយ ។
អំណោយដែលទទួលបានក្នុងមួយគ្រួសារមាន អង្ករ ២៥គីឡូក្រាម ស្ករស ២គីឡូក្រាម ខ្ទះ១ កំសៀវ១ ឆ្នាំង២ ចង្ក្រានហ្គាស១ បំពង់ទឹកក្ដៅ១ ចានដែកធំ១ ចន្ទាសអាំង១ ប្រដាប់ចាប់ភ្លេីង១ កូនកាំបិត១ ចានស្រាក់១ ជ្រុញ១ ចាន២ ស្លាបព្រា១គួ ស្បែកជេីង១គួ និងមុី១កេះ ។
ជាមួយគ្នានេះដែរ គណៈកម្មាធិការ អនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌបានឧបត្ថម្ភថវិកា ដោយក្នុងមួយគ្រួសារទទួលបានចំនួន ៥ម៉ឺនរៀល ក្នុុងនោះថវិការបស់ របស់កាកបាទ ក្រហម ៤ម៉ឺនរៀល ព្រះតេជគុណព្រះចៅអធិការវត្តឃ្មួញ ១ម៉ឺនរៀល ។ ដោយឡែក ឯកឧត្តម ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ និងលោកជុំទាវបាន ឧបត្តមលោក ម៉ៅ សាមឿន ហៅតាវីតាមីនសេ ១លានរៀល ៕
...
ដោយ៖ តុង សីហា