យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទាំង​ស្រវឹង​រថយន្ត​កៀរ​ដួល​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​១​គ្រឿង​បើក​កៀរ​យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ទាំង​មាន​ស្ថានភាព​ស្រវឹង​ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ច​ញ្ចើ​ម​ផ្លូវ​របួសធ្ងន់​ សន្លប់​ស្តូក​ នៅ​នឹង​កន្លែង​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

Untitledcopy

​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ នឹង​៣០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណូ​ច​មុខ​ផ្សារ​ដើម​គរ​ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​មិន​ស្គាលឈ្មោះ​ម្នាក់​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ ហុងដា​គុប​ជ្រុង​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1R-0282​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​កៀរ​ម៉ូតូ​ម៉ូតូ​យុវជន​រូប​នេះ​ បណ្តាល​ឲ្យ​ ដួល​បោក​ក្បាល​ទៅ​នឹង​ច​ញ្ចើ​ម​ផ្លូវ​ សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គី​ម​សុង​ភ្លាមៗ​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ទៅ​ដល់​និង​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​៕​

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print