ខេត្តពោធិ៍សាត់ ៖ បុរសវ័យ៥៧ឆ្នាំម្នាក់ ត្រូវជនដៃដល់សម្លាប់រួចកាត់ក្បាល យកដងខ្លួនទៅបោះចោលក្នុងទឹកស្ទឹងក្រវាញ ខណៈក្បាលរកមិនទាន់ឃើញ ។ ករណីនេះត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង ៩និង ៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ ត្រង់ចំណុចស្ទឹងរលាបព្រក ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិត្រាំងសេះ ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
មិនទាន់មានការអះអាងឃាតកជានរណា ហើយត្រូវបានកំណត់មុខសញ្ញាឡើយ ប៉ុន្តែព័ត៌មានបឋមគេវាយ តម្លៃថា ជាករណីគំនុំច្រើនជាង ៕ ប៉ឹម ពិន
...