ប្រមូលកាកសំណល់ ២៧នាក់នៅស្រុកក្រគរ និងស្រុកវាលវែង ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រីជំនាញគ្រាប់រំសេវ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ស្រុកវាលវែង និងស្រុកក្រគរ សហការគ្នាចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៦គ្រាប់ ខណៈដែលប្រទះឃើញនៅតំបន់ផ្សេងៗក្នុងតំបន់នានាមូលដ្ឋានរបស់ខ្លួន។

នគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង១១ និង០០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបំណក់.ឃុំឈើតុំ ស្រុកក្រគរ កម្លាំងសហការចុះសហការជាមួយប្រជាពលរដ្ឋ ប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ១៩គ្រាប់ មានបួនប្រភេទ ទី១ ប្រភេទ ៦០មីល្លីម៉ែត្រចំនួន ១៣គ្រាប់ ទី២ ប្រភេទ ៤៥មីល្លី ម៉ែត្រចំនួន ០៦គ្រាប់ ហើយនៅប៉ុស្ដិ៍នគរបាលរដ្ឋស្នាអន្សាកម្លាំងបានប្រគល់គ្រាប់បែកដៃ(ផល្លិតនៅប្រទេសចិន)ចំនួន ០១គ្រាប់ផងដែរ ដល់មន្រ្តីអង្កការហេឡូត្រាស។

ដោយឡែក៖ នៅស្រុកវាលវែងឯនេះវិញ នាព្រឹកថ្ងៃដដែលនោះ ស្ថិតក្នុងភូមិ.ឃុំក្រពើរពី ស្រុកវាលវែង ត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកវាលវែងប្រាប់ថា ប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ០៧គ្រាប់ផងដែរ ជាប្រភេទគ្រាប់បេ ៤០ ដើម្បីប្រគល់ជូនមន្ត្រីជំនាញថែមទៀតផងដែរ។

ប្រភពពីនគរបាលដដែលខាងលើបន្តទៀតថា កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅពីសម័យកាលសង្រ្គៀមដ៍យូលង់នៅប្រទេសកម្ពុជានេះ ហើយអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញ និងប្រជាពលរដ្ឋប្រមូលបានខាងលើបានប្រគល់ជូនមន្រ្តីជំនាញគ្រាប់រំសេវ(អង្គការហេឡូត្រាស) ហើយគ្រាប់ទាំងនោះតំបន់ខ្លះមានសដ្ឋានភាពលំបាកខ្លាំង ក៍សម្រេចធ្វើការកម្ទេចចោលនៅនឹងកន្លែងអស់មួយចំនួន និងមួយចំនួនទៀតបានប្រមូលយកទៅកន្លែងបច្ចកទេសដើម្បីបន្តនីតិវិធី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print