ភ្នំពេញ៖ នៅសាលាកងរាជអាវុធហត្ថកំបូល នាវេលាម៉ោង៨និង១០ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រារឰ ពិធីបើកសិក្ខាសាលា ស្ដីពីផែនការស្រាវ ជ្រាវ បង្ការបង្ក្រាបបទល្មើស និងចែក រំលែកបទពិសោធន៍ ក្រោមមអធិបតី លោកឧត្ដមសេនីយ៍ឯក វង្ស ពិសេន មេ បញ្ជាការរង និងជានាយសេនាធិការកង រាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ។
អង្គសិក្ខាសាលានេះ មានការអញ្ជើញ ចូលរួមពីសំណាក់មេបញ្ជាការរង ស្នង ការ នាយរងសេនាធិការដ្ឋាន មេបញ្ជា ការរាជធានី-ខេត្ដ ព្រមទាំងនាយអាវុធ ហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសរាជធានី-ខេត្ដ សរុប ចំនួន១៩៥នាក់ ។
លោកឧត្ដមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ទទួលការងារព័ត៌មានសន្ដិសុខ និងបង្ក្រាបបទល្មើស បានឡើងធ្វើបទ បង្ហាញអំពីគម្រោងផែនការ ស្រាវជ្រាវ បង្ការនិងបង្ក្រាបបទល្មើស និងបទ ពិសោធន៍ការស៊ើបអង្កេតនិងការបង្ក្រាបបទល្មើសក្នុងអង្គពិធីសិក្ខាសាលា ។
បញ្ចប់នៅអង្គសិក្ខាសាលា ស្ដីពីផែន ការស្រាវជ្រាវបង្ការបង្ក្រាបបទល្មើស និងផ្ដល់នូវបទពិសោធន៍ ការស៊ើបអង្កេត និងបង្ក្រាបបទល្មើសឃើញថា លទ្ធផល នាយអាវុធហត្ថ បានយកចិត្ដទុកដាក់ ផលផុសហើយបានលើកឡើងនូវមតិយោបល់និងបញ្ហា ផ្សេងៗ ពិសេសអង្គ សិក្ខាសាលាទាំងមូលបានគាំទ្រឯកភាព ទៅនឹងគម្រោងផែនការស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសព្រមទាំងមានការ សំណូមពរឱ្យសិក្ខាសាលាត្រូវធ្វើជា រៀងរាល់ឆ្នាំ ។ ក្នុងនោះមិនត្រឹមតែខាង ជំនាញនាពេលនេះទេ គឺជំនាញដទៃផ្សេង ទៀត ដែលពាក់ព័ន្ធដើម្បីទទួលបាននូវ បទពិសោធន៍ ចំណេះដឹង ភាពរីកចម្រើន ជាយុទ្ធសាស្ដ្រមួយដើម្បីអនុវត្ដឱ្យមាន ប្រសិទ្ធភាព ក្នុងការបំពេញតួនាទី ភារ កិច្ច ។
ផែនការដែលជជែកពិភាក្សាក្នុងសិក្ខាសាលានេះ ជាផែនការគោលមួយសម្រាប់ ថ្នាក់ដឹកនាំ ថ្នាក់ខេត្ដយកទៅធ្វើផែនការ ដើម្បីអនុវត្ដនៅក្នុងសមត្ថកិច្ចដែនដី របស់ខ្លួន ។ ម្យ៉ាងទៀតក៏បានផ្សារភ្ជាប់ រវាងជំនាញថ្នាក់ជាតិ និងជំនាញថ្នាក់ ក្រោមជាតិឱ្យស៊ីសង្វាក់គ្នានិងមានប្រសិទ្ធភាពខ្ពស់លើរបៀបរបបធ្វើការងារថ្មី ដើម្បីទទួលបាននូវលទ្ធ ផលជោគជ័យ ។
ក្នុងនោះអង្គសិក្ខាសាលាក៏បាន សម្រេចយកនូវបញ្ហាផ្សេងៗជាសំណួរ របស់សិក្ខាកាម ជាមួយនឹងចម្ងល់ដើម្បី ចងក្រងជាឯកសារទុកជាប្រយោជន៍បើកវគ្គវគ្គបំប៉នសិក្សាខ្លីៗដល់មន្ដ្រីជំនាញ ជាអ្នកអនុវត្ដឱ្យបានស៊ីជម្រៅលើផែនការស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើស និងផ្ដល់នូវ បទពិសោធន៍ ការស៊ើបអង្កេតនានាទៅ តាមបទល្មើស ៕
ដោយ៖ សុខ ខេមរា