ខេត្តកណ្តាល៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៥ និង១០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល បន្ទាប់ពីស្ត្រីម្នាក់បានប្រទះឃើញប្តីរបស់ខ្លួនចង.កធ្វើអត្តឃាតនៅក្នុងរោងបាយ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភន ផល ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ មានប្រពន្ធឈ្មោះ សុខ ផន អាយុ៥៥ឆ្នាំ មានកូន៥នាក់ស្រី៣នាក់-ប្រុស២នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះត្រូវបានស្ត្រីជាប្រពន្ធប្រទះឃើញចង.ក ស្លាប់នៅក្នុងរោងបាយ គ្រាដែលស្ត្រីជាប្រពន្ធក្រោកពីដេកចូលទៅក្នុងរោងបាយ បម្រុងដាក់ដាំបាយហូបនៅពេលព្រឹក បន្ទាប់ពីប្រទះឃើញបែបនេះស្ត្រីជាប្រពន្ធ បានស្រែកឆោឡោឡើងឲ្យអ្នកជិតជួយនិងរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន ។
សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានដែលបានចុះទៅពិនិត្យសាកសពជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះពិជាស្លាប់ដោយសារចង.កធ្វើអត្តឃាតប្រាកដមែន ។ ករណីនេះសមត្ថកិច្ចនគរបាលនៅពុំទាន់ដឹងមូលហេតុនៅឡើយទេ ។ ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា គាត់មិនបានដឹងពីមូលហេតុដែលនាំឲ្យប្តីរបស់គាត់ចង.កធ្វើអត្តឃាតនោះទេ ព្រោះនៅមុនពេលកើតហេតុគាត់និងប្តីគ្មានទំនាស់អ្វីឡើយ ។
បច្ចុប្បន្នក្រុមគ្រួសារបានចាត់ចែងធ្វើបុណ្យសពជនរងគ្រោះតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ