ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបន្ទប់ជួលក្នុងដីឡូតិ៍លេខ ២៧ E0 ខណៈផ្ទាំងថ្ម (ជ្រីស៊ុមបង្អួច) បាន បាក់ធ្លាក់មកជាផ្ទាំងៗ តែមិនបណ្ដាលឱ្យ ត្រូវមនុស្សណាម្នាក់នោះទេ ។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ ២៧ E0 ផ្លូវលេខ១០៥ ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ទីតាំងដែលជ្រីស៊ុមបង្អួចធ្លាក់ពីលើ ចូលមកដីឡូតិ៍តែមិនបណ្ដាលឱ្យមនុស្ស ណាម្នាក់រងរបួសនេះមានម្ចាស់ឈ្មោះ លីម សុកចាន់ អាយុប្រហែលជា៥០ឆ្នាំ។ ចំណែកទីតាំងម្ខាងទៀតដែលបាក់ផ្ទាំងថ្ម ជ្រីស៊ុមបង្អូចចូលក្នុងដីឡូតិ៍គេនោះមាន ម្ចាស់ឈ្មោះ ទា សុភា ដីឡូតិ៍លេខ១៦៨A ផ្លូវលេខ១០៥ដែលជាទីតាំងសណ្ឋាគារ និងអាផាតមេនដែលមានកម្ពស់ជាច្រើន ជាន់ ។
បើតាមប្រភពព័ត៌មាននៅកន្លែង កើតហេតុបានឱ្យដឹងថា កន្លងមកក្មេងៗ ច្រើនតែរត់ប្រឡែងគ្នាលេងនៅមុខបន្ទប់ ជួលរបស់ខ្លួនជាញឹកញាប់ តែលើកនេះន មិនមានក្មេងរត់ប្រឡែងដូចលើកមុន នោះទេ ហើយម៉ូតូក៏មិនបានចតនៅពី មុខបន្ទប់ដែរ ស្រាប់តែជ្រីស៊ុមបង្អួចជាង ១ម៉ែត្របានធ្លាក់ពីជាន់ទី៤មកដល់ដី ហើយបើសិនជាមានមនុស្សឬក៏ទុកដាក់ របស់របរអ្វីនៅខាងមុខអាចរងការខូច ខាតឬក៏អាចបាត់បង់អាយុជីវិតក៏បាន ដែរ ។
ចំពោះបញ្ហាខាងលើនេះ ម្ចាស់ទីតាំង ខាងលើដែលមានរបងជាប់គ្នាបានកំពុង តែជជែក និងដំណោះស្រាយដើម្បីកុំឱ្យ ធ្លាក់ជ្រីស៊ុមបង្អួចទៀតលើកនេះមិនត្រូវ មនុស្ស តែបើសិនជាចំវិញគឺមិនរស់ឡើយ ៕
ដោយ៖ អារុណរះ