តៃកុង​ និង​ព្រូឡាន​ប្រឡែង​គ្នា​រ៉េ​ ចង្កូត​ក្រឡាប់​លើ​ផ្លូវ​លេខ​៥៩៨

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ដ​កូរ៉េ​១​តោន​កន្លះ​ពណ៌​ ខៀវ​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2R-0300​ ដែល​មាន​បិទ​អក្សរ​ពី​មុខជា​របស់​ ក្រុមហ៊ុន​ឡោ​ម៉េ​ង​ហួត​បាន​ក្រឡាប់​លើ​ បណ្ដោយ​ផ្លូវ​លេខ​៥៩៨​ ដោយសារ​តែ​ តៃកុង​ និង​ព្រូឡាន​ប្រឡែង​គ្នា​រួច​រ៉េ​ចង្កូត​ ខណៈ​ពេល​បើក​ ។​

bchan1

​ក្នុង​ករណី​ខាងលើ​នេះ​ មិន​បណ្ដាល​ឱ្យ​ អ្នក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨​ រង​របួស​ឬ​បាត់បង់​អាយុជីវិត​នោះ​ទេ​ ប៉ុន្ដែ​នៅ​ផ្នែក​ខាងឆ្វេង​ជា​កន្លែង​តៃកុង​ បើក​ឃើញ​មាន​ស្នាម​ឈាម​ ដោយ​គេ​ អះអាង​ថា​ ការ​ក្រឡាប់​រថយន្ដ​ខាងលើ​នេះ​ រង​របួស​តៃកុង​ និង​ព្រូ​ ។​

​ហេតុការណ៍​ខាង​បាន​កើតឡើង​នៅ​ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​លើ​ បណ្ដោយ​ផ្លូវ​លេខ​៥៩៨​ ក្នុងភូមិ​៤​ក្រុម​៤​ សង្កាត់​ច្រាំង​ចំរេះ​មួយ​ ខណ្ឌឫស្សីកែវ​ ។​

​នៅ​ក្នុង​រថយន្ដ​ខាងលើ​គេ​បានឃើញ​ ភេសជ្ជៈ​ជា​ច្រើន​មុខ​ដែល​ផ្ទុក​នៅ​ក្នុង​ រថយន្ដ​ក្រឡាប់​នេះ​ក្នុង​គោលបំណង​ដឹក​ យក​ទៅ​បោះ​ឱ្យ​ម៉ូយ​នៅ​ក្នុង​សង្កាត់​-​ខណ្ឌ​ ព្រែក​ព្នៅ​ ។​

​បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​គ្រោះថ្នាក់​គេ​បាន​ ឃើញ​រថយន្ដ​ធ្វើ​ដំណើរ​ពី​ត្បូង​មក​ជើង​ ។​ លុះ​ផុត​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ភ្នំពេញ​ប្រហែលជា​១​គីឡូម៉ែត្រ​ ព្រូ​ និង​ តៃកុង​បាន​ប្រឡែង​គ្នា​នៅ​ក្នុង​កាប៊ី​ន​រថយន្ដ​ នោះ​ ទើប​បណ្ដាល​ឱ្យ​រ៉េ​ចង្កូត​ក្រឡាប់​លើ​ ដងផ្លូវ​តែ​ម្ដង​ ។​

​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៥៩៨​ត្រូវ​បាន​ស្ទះ​ដោយសារ​តែ​រថយន្ដ​ ដែល​ធ្វើ​ដំណើរ​ស្របគ្នា​ជាមួយនឹង​រថយន្ដ​ ក្រឡាប់​ត្រូវ​បាន​បញ្ជា​ទិស​ឱ្យ​បើកប​ញ្ជ្រា​ស​ ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ រថយន្ដ​ក្រឡុក​ ស៊ីម៉ងត៍​ក៏​បាន​ជាប់ផុង​ក្បែរ​រថយន្ដ​ ក្រឡាប់​នេះ​ដែរ​ ។​

​មួយសន្ទុះ​ក្រោយមក​គេ​បានឃើញ​ខ​ខាង​ក្រុមហ៊ុន​ឡោ​ម៉េ​ង​ហួត​បញ្ជូន​កម្មករ​ និង​រថយន្ដ​មួយ​គ្រឿង​ទៀត​ឱ្យ​ផ្ទេរ​សម្ភារ​ ដើម្បី​ឱ្យ​ស្រាល​នៅ​លើ​រថយន្ដ​ដែល​ ក្រឡាប់​នោះ​ និង​លើក​រថយន្ដ​នេះ​ចេញពី​ ផ្លូវ​ដើម្បី​បើក​ចរាចរណ៍​ឡើង​វិញ​ ៕​

bchan1 (1)

...

ដោយ៖ អា​រុណ​រះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print