ភ្នំពេញ៖ រថយន្ដកូរ៉េ១តោនកន្លះពណ៌ ខៀវ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2R-0300 ដែលមានបិទអក្សរពីមុខជារបស់ ក្រុមហ៊ុនឡោម៉េងហួតបានក្រឡាប់លើ បណ្ដោយផ្លូវលេខ៥៩៨ ដោយសារតែ តៃកុង និងព្រូឡានប្រឡែងគ្នារួចរ៉េចង្កូត ខណៈពេលបើក ។
ក្នុងករណីខាងលើនេះ មិនបណ្ដាលឱ្យ អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ រងរបួសឬបាត់បង់អាយុជីវិតនោះទេ ប៉ុន្ដែនៅផ្នែកខាងឆ្វេងជាកន្លែងតៃកុង បើកឃើញមានស្នាមឈាម ដោយគេ អះអាងថា ការក្រឡាប់រថយន្ដខាងលើនេះ រងរបួសតៃកុង និងព្រូ ។
ហេតុការណ៍ខាងបានកើតឡើងនៅ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតលើ បណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិ៤ក្រុម៤ សង្កាត់ច្រាំងចំរេះមួយ ខណ្ឌឫស្សីកែវ ។
នៅក្នុងរថយន្ដខាងលើគេបានឃើញ ភេសជ្ជៈជាច្រើនមុខដែលផ្ទុកនៅក្នុង រថយន្ដក្រឡាប់នេះក្នុងគោលបំណងដឹក យកទៅបោះឱ្យម៉ូយនៅក្នុងសង្កាត់-ខណ្ឌ ព្រែកព្នៅ ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលគ្រោះថ្នាក់គេបាន ឃើញរថយន្ដធ្វើដំណើរពីត្បូងមកជើង ។ លុះផុតស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញប្រហែលជា១គីឡូម៉ែត្រ ព្រូ និង តៃកុងបានប្រឡែងគ្នានៅក្នុងកាប៊ីនរថយន្ដ នោះ ទើបបណ្ដាលឱ្យរ៉េចង្កូតក្រឡាប់លើ ដងផ្លូវតែម្ដង ។
ចរាចរណ៍តាមបណ្ដោយផ្លូវលេខ ៥៩៨ត្រូវបានស្ទះដោយសារតែរថយន្ដ ដែលធ្វើដំណើរស្របគ្នាជាមួយនឹងរថយន្ដ ក្រឡាប់ត្រូវបានបញ្ជាទិសឱ្យបើកបញ្ជ្រាស ហើយជាមួយគ្នានេះដែរ រថយន្ដក្រឡុក ស៊ីម៉ងត៍ក៏បានជាប់ផុងក្បែររថយន្ដ ក្រឡាប់នេះដែរ ។
មួយសន្ទុះក្រោយមកគេបានឃើញខខាងក្រុមហ៊ុនឡោម៉េងហួតបញ្ជូនកម្មករ និងរថយន្ដមួយគ្រឿងទៀតឱ្យផ្ទេរសម្ភារ ដើម្បីឱ្យស្រាលនៅលើរថយន្ដដែល ក្រឡាប់នោះ និងលើករថយន្ដនេះចេញពី ផ្លូវដើម្បីបើកចរាចរណ៍ឡើងវិញ ៕
ដោយ៖ អារុណរះ