ឃាត់ខ្លួនមនុស្ស៥នាក់ដកហូតមាន់ខ្នាយដែក២ក្បាលក្នុងប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់នៅឃុំកោះខ្សាច់ទន្លាស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖ អ្នកញៀនល្បែងជល់មាន់ចំនួន៥នាក់ ក្នុងចំណោមអ្នកញៀនល្បែងជល់មាន់ជាច្រើននាក់ទៀតត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួន ព្រមទាំងដកហូតមាន់ជល់ខ្នាយដែកចំនួន២ក្បាល ក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនៅឃុំកោះខ្សាច់ទន្លា ។

20151123000000

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង រឹបអូសមាន់ជល់ចំនួន០២ក្បាល ,ជញ្ជីងចំនួន០១ ,កន្ត្រកមាន់ចំនួន០២ និងបង់សំរាប់រុំខ្នាយមាន់មួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា អ្នកញៀនល្បែងជល់មាន់ចំនួន៥នាក់នោះ ទី១-ឈ្មោះ អ៊ុក មីនពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ ទី២-ឈ្មោះ ថេង វៃ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាអ្នកលក់ដូរ ទី៣-ឈ្មោះ ណង សីហា ហៅរស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរប ជាកម្មករសំណង់ ទី៤- ឈ្មោះ សេង រិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាអ្នកលក់ដូរ ។ ទាំង៤នាក់ខាងលើនេះមានទីលំនៅក្នុងភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង និងទី៥-ឈ្មោះ មាស សុងថុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាលក់បន្លែ មានទីលំនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោកអធិការបានបន្តថា នៅមុនពេលបើកប្រតិបត្តិការបង្រ្កាបខាងលើនេះ លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រឃុំកោះខ្សាច់ទន្លាថា នៅភូមិក្បាលកោះកើតមានគេបើកសង្វៀនជល់មាន់ដោយលួចលាក់ ។ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការរួចមក លោកបានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ចុះឆ្មក់បង្រ្កាបជាក់ស្តែងឃាត់ខ្លួនបានអ្នកញៀនល្បែងជល់មាន់ចំនួន៥នាក់ ខណៈដែលអ្នកញៀនល្បែងជាច្រើននាក់ទៀតបាននាំគ្នារត់គេចខ្លួនបាត់អស់ ។

ក្រោយពីធ្វើការឃាត់ខ្លួនបានអ្នកញៀនល្បែងជល់មាន់រួចមក សមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនអ្នកញៀនល្បែងនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួររកម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះយកមកផ្តន្ទាទោសតាមច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print