ភ្នំពេញៈជនសង្ស័យស្រី២នាក់ជាមុខសញ្ញាចែកចាយថ្នាំញ្ញៀនយ៉ាងសកម្មនៅមុខទន្លេត្រូវបាន
កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចាប់ខ្លួនដោយសារតែមានថ្នាំញ្ញៀនចំនួន17កញ្ចប់តូច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
1នឹង00នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨តាមបណ្តោយផ្លូវព្រះសុីសុវត្ថិនៅចំណុចមាត់ទន្លេកន្លែងលក់ផ្កាក្បែរនឹងក្រសួងទេសចរាចរណ៍ទល់មុខនឹងសាលាឧទ្ធរណ៍ស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ
ជនសង្ស័យទី១មានឈ្មោះធី ចាន់ថាច ភេទស្រី ១៩ឆ្នាំ មានមុខរបរនឹងស្នាក់នៅមិនពិតប្រាកដ ដកហូតបានថ្នាំញ្ញៀនចំនួន៣កញ្ចប់តូច
សុីម ម៉ារីយ៉ា ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរនឹងស្នាក់នៅមិនពិតប្រាកដ ដកហូតបានថ្នាំញ្ញៀនចំនួន១៤កញ្ចប់តូច
តាមប្រភពពត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានអោយដឹងថាមុនពេលកើតហេតុដោយមានបញ្ជាផ្ទាល់ពីលោកអធិការនគរបាលខណ្ឌដូនពេញហួត
ចាន់យ៉ារ៉ាន់បញ្ជារអោយលោកគង់ សុភារិទ្ធអធិការរងខណ្ឌដូនពេញដឹកនាំកម្លាំងដើម្បីចេញល្បាតទប់
ស្កាត់រាល់បទល្មើសដូចជាលួចឆក់ប្លន់ជាដើមកុំអោយកើតមាននៅក្នុងមូលដ្ឋានជាក់ស្តែងខណពេល
ល្បាតមកដល់ចំណុចកើតហេតុខាងលើក៏
បានប្រទះឃើញជនសង្ស័យ៣នាក់ប្រុសម្នាក់នឹងស្រី២នាក់កំពុងតែអង្គុយលេងបៀរទើបកម្លាំងរបស់គាត់បានធ្វើការសុំត្រួតពិនិត្យឆែកឆេរទើបរកឃើញថ្នាំញ្ញៀនមានឈ្មោះដូចខាងលើចំនួនសរុបទាំងអស់១៧កញ្ចប់តូចរីខាងជនសង្ស័យប្រុសម្នាក់ទៀតមិនមានជាប់ពាក់ព័ន្ធអោយត្រឡប់ទៅក្រោយពេលសមត្ថកិច្ចធ្វើការសួរនាំរួចទៅជនសង្ស័យខាងលើនេះក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថ្នាំញ្ញៀនខាងលើពិតជារបស់ពួកគេពិតមេនហើយលក់ចេញទៅក្នុងតំលៃ១ម៉ុនរៀលតែប៉ុណ្ណោះ
ក្រោយពេលកើតហេតុជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូន់ទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ ៕