ក្តុកក្តួល ម្តាយតារាសម្តែង អ៊ិន ចាន់រតនា ទទួលមរណភាពហើយ

ចែករំលែក៖

 ភ្នំពេញ៖ ម្តាយតារាសម្តែង លោក អ៊ិន ចាន់រតនា បានទទួលមរណភាពក្នុងវ័យ៦១ឆ្នាំ ដោយមុនទទួលមរណភាព លោក និងគ្រួសារបានប្រើអស់ពីលទ្ធភាព។ កាន់តែក្តុកក្តួលក្រោយពីបានឃើញសារតារារូបនេះបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។

តារារូបនេះបញ្ជាក់ថា ម្តាយរបស់លោកបានទទួលមរណភាពកាលពីវេលម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៩ខែសីហានេះនៅគេដ្ឋានផ្ទាល់។ លោកបានបញ្ជាក់ភាពក្តុកក្តួលថា”ស្រ្តីដែលអស្ចារ្យ ក្នុងជីវិតខ្ញុំថ្ងៃនេះទៅចោល ខ្ញុំហើយ ឱអ្នកមានគុណជាទីស្រឡាញ់របស់កូនអើយ ប៉ាទៅចោលកូនម្នាក់ហើយ ឥឡូវម៉ាក់ទៅចោលកូន នឹងបងៗម្នាក់ទៀត លែងបានហៅម៉ាក់ទៀតហើយ លែងមានអ្នកជេកូនៗប្រដៅកូនៗអោយដើរផ្លូវល្អធ្វើមនុស្សល្អ

ដូចមុនទៀតហើយពីថ្ងៃនេះទៅ កូនកំព្រា”។  លោកថា ម្ដាយលោកកើតមានជំងឺនេះជាយូរមកហើយ ប៉ុន្តែដោយសារតែអ្នកស្រីចេះតែបន្តលាក់បាំង ទើបដល់ដំណាក់កាលធ្ងន់ធ្ងរមកហើយ ទើបបានព្យាបាល។អ្វីដែលលោករន្ធត់ចិត្តចំពោះការបាត់បង់ម្ដាយនេះខ្លាំងបំផុត គឺម្ដាយរបស់លោកជាបង្អែករបស់គ្រួសារ និងជាស្រ្តីដែលមើលថែកូនៗយ៉ាងលំបាកបំផុត មុនពេលធ្លាក់ខ្លួនឈឺខ្លាំង។ លោកថាមុនពេលម្ដាយទទួលអនិច្ចកម្ម លោកបានបោះបង់ការងារសិល្បៈគ្រប់ផ្នែកនៅមើលថែម្ដាយ ដោយសូម្បីតែកម្មវិធី Star Award ដែលលោកត្រូវមានឈ្មោះចូលប្រកួត ក៏លោកសម្រេចចិត្តបោះបង់ដែរ ព្រោះតែស្ថានភាពគ្រួសារមានទុក្ខបែបនេះ។ លោកថាពិតជាពិបាកនឹងទទួលយកអារម្មណ៍បែបនេះខណៈដែលលោកធ្លាប់កំព្រាឪពុកអស់រយៈពេល១០ឆ្នាំមកហើយ។

លោកថាពេលនេះសពម្តាយលោកត្រូវបានតំកល់ទុកធ្វើបុណ្យតាមទំនៀមទម្លាប់នៅគេហដ្ឋាននៅជិតផ្សារ KCថ្មីផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print