ខេត្តឧត្តរមានជ័យ÷មេជាងនិងកម្មករសណង់ប្រមាណជាជាង30នាក់(សាមសិបនាក់)បានលើកឡើងនិងសូមអំពាវនាវដល់អជ្ញាធ័រស្រុកខេត្តជាពិសេសឯកឧត្តមសថាវីដែលជាអភិបាលខេត្តមេត្តាជួយអន្តរាគមន៏ចំពោះករណីក្រុមហ៊ុនលោកឧកញ្ញាវិញ ហួរដែលមានទីតាំង ស្ថិតនៅភូមិពាមក្នុងឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ។ដែលបានជួលពួកគាត់អោយសាងសង់អាគារស្នាក់នៅក្នុងភូមិសាស្ត្រក្រុមហ៊ុនដែលកំពុងអភិវឌ្ឍដាំណាំកសិកម្មដើមអំពៅដើម្បីផលិតស្ករអំពៅដោយខាងក្រមុហ៊ុនមិនព្រមបើកប្រាក់ឈ្នួលពលកម្មអោយពួកគាត់ឡើយហើយចេះតែសន្យាពីមួយថ្ងៃទៅមួយថ្ងៃគិតត្រឹមថ្ងៃ28ខែសីហាឆ្នាំ2018មានរយៈពេលជាងពីខែមកហើយ។
អ៊ំុស្រីម្នាក់ឈ្មោះរ៉េតអាយុ53ឆ្នាំជាកម្មករម្នាក់ក្នុងចំណោយកម្មករជាសាមសិបនាក់នោះបានត្អូញត្អែរថាគាត់គ្មានប្រាក់វិលទៅស្រុកវិញទេហើយគ្មានប្រាក់សងបំណុលគេដែព្រោះគាត់ធ្វើការនៅក្រុមហ៊ុនលោឧកញ្ញាវិញហួជាងពីខែមកនេះការហូបចុកគឺជំពាក់គេទាំងអស់ហើយគាត់មកធ្វើការនៅទីនេះទាំងគ្រួសារតែម្តងពោលគឺទាំងប្តីនិងកូនបើក្រុមហ៊ុនមិនបើកលុយចប់ហើយមានតែលក់ផ្ទះសម្បែងសងគេប៉ុណ្ណោះ។កម្មករផ្សេងៗទៀតបានលើកឡើងស្រដៀងគ្នាថាពួកគាត់គ្នាអ្វីទីពឹងទេគឺធ្វើការមួយថ្ងៃរស់មួយថ្ងៃអ្នកខ្លះទៀតជំពាក់បំណុលធនាគារសង្ឃឹមប្រាក់សុីឈ្នួលលោកឧកញ្ញាដើម្បីដោះបំណុលតែអកុសលទុក្ខជាន់លើទុក្ខកូនៗប្រឈមនិងការអត់អាហារដោយសារក្រុមហ៊ុនសុីដាច់ប្រាក់ឈ្នួល។
ចំពោះករណីខាងលើក្រុមការងាយើងមិនអាចសុំកាបំភ្លឺពីឈ្មោះឆៃដែលគេស្គាល់ថាជាមេការតំណាងអោយក្រុមហ៊ុនបានទេនៅរសៀលថ្ងៃទី28ខែសីហាឆ្នាំ2018នេះដោយទូរសព្ទចូលជាច្រើនដងអត់មានអ្នកទទួល។
ចំណែកលោកឧកញ្ញាវិញ ហួរដែលជាប្រធានក្រុមហ៊ុនក៏មិនអាចធ្វើការទាក់ទងបានដែរព្រោះគ្មានលេខទូរសព្ទ៕ ប៉ែន នួន