អង់គ្លេសបង្កើនទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាហ្វ្រិកមុនពេលចាកចេញពីអឺរ៉ុប

ចែករំលែក៖

ការចាកចេញពីអឺរុបរបស់អង់គ្លេសបានបង្កផលប៉ះពាល់មិនតិចឡើយដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ទាំងនោះហើយ បានជានាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ឡើងគម្រោង បង្កើនទំនាក់ទំនងជាមួយប្រទេសតំបន់អាហ្វ្រិក ។ នៅ ពេលដ៏ខ្លីខាងមុខ នាយករដ្ឋមន្ត្រីអង់គ្លេស នឹងបំពេញទស្សនកិច្ចទៅកាន់៣ប្រទេសនៅតំបន់អាហ្វ្រិក។

សារព័ត៌មាន RT បានផ្សាយនៅថ្ងៃទី ២៨ខែសីហាថា នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) នឹងបំពេញដំណើរទស្សនកិច្ច ផ្លូវការ ទៅកាន់ប្រទេសចំនួន៣ នៅទ្វីប អាហ្វ្រិក នាសប្តាហ៍នេះ ក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ក្រោយ ពីចក្រភពអង់គ្លេស ចាកចេញពីសហភាព អឺរ៉ុប។

វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី ទៅកាន់ទ្វីប អាហ្វ្រិក ចាប់តាំងពីលោកស្រី បានក្លាយជាមេដឹកនាំអង់គ្លេសនៅក្នុងឆ្នាំ២០១៦។លោកស្រី May ដែលមានការអមដំណើរដោយរដ្ឋមន្ត្រីជាច្រើនរូប និងអ្នកតំណាង អាជីវកម្មចំនួន ២៩រូប មកពីផ្នែកផ្សេងៗ ក្នុងវិស័យឧស្សាហកម្ម នឹងធ្វើដំណើរ ទៅ កាន់ ប្រទេសអាហ្វ្រិកខាងត្បូង, នីហ្សេរី យ៉ា និងកេនយ៉ា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។

លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេសដំបូងគេ ដែលបាន បំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេស កេនយ៉ា ចាប់តាំងពី លោកស្រីអតីតនាយក រដ្ឋមន្ត្រី ម៉ាហ្គារ៉េត ថាតឆឺ (Margaret That cher) បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយនេះ កាលពីឆ្នាំ១៩៨៨។

លោកស្រី May បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា «ខណៈយើង រៀបចំ ចាកចេញពីសហភាពអឺរ៉ុប ឥឡូវគឺជាពេលវេលាសម្រាប់ចក្រភពអង់គ្លេស ក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងក្នុង ភាពជាដៃគូជាសកលរបស់ខ្លួន»។

គួរជម្រាបថា សារព័ត៌មានខាងលើ មិនបានចេញផ្សាយឲ្យបានច្បាស់លាស់ នូវថ្ងៃនៃការធ្វើដំណើរទស្សនកិច្ច របស់ លោកស្រីនាយករដ្ឋមន្ត្រីនោះទេ គ្រាន់តែ ប្រាប់ឲ្យដឹងថា នៅក្នុងសប្តាហ៍នេះតែម្តង៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print